Motorola បាញ់​ Apple ​ឡើង​ចុកឈាម​រឿង​ iPhone 7 ពណ៌​ក្រហម

  • 2017-03-23 01:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​ថា​ Apple នឹង​ដាក់​លក់​ iPhone 7/7Plus ពណ៌​ក្រហម​នៅ​ទីផ្សារ​ប្រទេស​ចិន​ចំនួន​ ៧៣ ៤១០ គ្រឿង​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ។

ទន្ទឹម​នឹង​​ព័ត៌មាន​នៃ​ការ​ដាក់​លក់​នេះ​ Motorola បាន​ឌឺ​ដង​ Apple យ៉ាង​ចាស់​ដៃ​តាម​រយៈ​គណនី​ Weibo របស់​ខ្លួន។ ​សារ​ឌឺដង​នោះ​មាន​ភ្ជាប់​មក​ជា​មួយ​រូបភាព​ចំណង​ជើង​ថា​ "Always Red (ក្រហម​ជានិច្ច)” ដោយ​​ក្នុង​​រូបភាព​មាន​បង្ហាញ​ពី​​ម៉ូដែល​ទូរសព្ទ​ Motorola មួយ​ចំនួន​ដែល​​មាន​រចនា​រូបរាង​ពណ៌​ក្រហម។

អ្វី​ដែល​ធ្វើ​ឲ្យ​ Apple ចុក​ឈាម​ជាង​នេះ​គឺ​ការ​បញ្ចេញ​ Comment ​​​របស់​ Lenovo ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Motorola។ Comment នោះ​​បាន​សរសេរ​ថា ៖​ «​មាន​អ្នក​ខ្លះ​​ធ្វើ​ត្រាប់​តាម​មុខ​មាត់​របស់​ខ្ញុំ ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​ត្រាប់​តាម​ផលិតផល​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ត្រាប់​តាម​រសជាតិ​របស់​ខ្ញុំ​បាន​ឡើយ»៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម