ស្រាយ​ចម្ងល់​​មនុស្ស​ហោះ​សុំទាន​តាម​ផ្លូវ​ ឃើញ​ហើយ​បាក់​ចង្កេះ

  • 2017-03-23 05:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងល់​នៅ​តែ​មាន​សម្រាប់​បច្ចេកទេស​សៀក​​មនុស្ស​ហោះ​របស់​អ្នក​សុំទាន​នៅ​តាម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​នៅ​តាម​ផ្លូវ​សាធារណៈ។ ពេល​នេះ​នឹង​មាន​បង្ហាញ​ពី​ស្នៀត​នៃ​ការ​បន្លំ​ភ្នែក​​ក្បាច់​ដ៏​ពិសេស​នេះ។

តាម​វីដេអូ​មួយ​​បញ្ចេញ​ដោយ​ Channel YouTube ឈ្មោះ Education បង្ហាញ​ពី​បច្ចេកទេស​សៀក​​មនុស្ស​ហោះ។ ដំបូង​ឡើង​គេ​ក្រាល​បន្ទះ​ដែក​​មាន​ចម្រឹង​ឡើង​លើ​ បន្ទាប់​មក​យក​បំពង​ដែក​មក​ត​ភ្ជាប់​គ្នា​ឡើង​លើ​ ដោយ​ភ្ជាប់​ជាមួយ​ដែក​កោង​មួយ​សំយុង​ចុះ​ក្រោម​​។ ហើយ​គេ​​ភ្ជាប់​ដែក​មួយ​ទៀត​ជាមួយ​ដែក​កោង​​សំយុង​ចុះ​ក្រោម​នោះ ក្រោយ​មក​គេ​យក​​បន្ទះ​​ដែក​មួយ​ត​ភ្ជាប់​នៅ​ខាងក្រោម​ ដើម្បី​ឲ្យ​មនុស្ស​ឈរ និង​ភ្ជាប់​ស្បែកជើង​ក្លែងក្លាយ​ជាមួយ​បន្ទះ​ដែក​នោះ៕

វីដេអូ​ខាងក្រោម​នឹង​បញ្ជាក់​ការ​ពិត​កាន់​តែ​ច្បាស៖

​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ