ម្ដាយមិនហ៊ានឲ្យកូនបៅ ព្រោះឃើញកូនដូចសត្វចម្លែកក្រៅភព
- 2017-03-24 04:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយមិនហ៊ានឲ្យកូនបៅ ព្រោះឃើញកូនដូចសត្វចម្លែកក្រៅភព
ចន្លោះមិនឃើញ
ហេតុអ្វីស្រ្តីជាម្ដាយមិនឲ្យកូនបៅ? ព្រោះតែស្រ្តីជាម្ដាយស្ទើរមិនជឿថា កូនដែលកើតមកនេះមានរូបរាងចម្លែកខុសពីកូនមុនៗ នៅពេលឃើញរាងកាយរបស់គេគួរឲ្យខ្លាចដូចជាក្បាលតូច តែភ្នែកលៀនចេញធំៗ។ ប៉ុន្ដែ អ្នកភូមិ បានចាត់ទុកទារកចម្លែកនេះ ដូចជាព្រះហិណ្ឌូចាប់ជាតិទៅវិញ។
ក្រុមអ្នកភូមិ Kadamgachi ក្នុងរដ្ឋ Kathihar ប្រទេសឥណ្ឌា បានសម្រុកចូលទៅមើលដល់ផ្ទះក្មេង ព្រោះមានជំនឿថាជាហនុមានចាប់ជាតិ ដែលជាព្រះក្នុងសាសនាហិណ្ឌូ។
ម្ដាយទារកអ្នកស្រី Khalida Begum អាយុ ៣៥ឆ្នាំ បានបង្កើតកូនរូបនេះកាលពីថ្ងៃច័ន្ទ បាននិយាយថា "អវយវៈរបស់កូនខ្ញុំជាច្រើនកន្លែងមិនបានលូតលាស់ត្រឹមត្រូវទេ នៅពេលខ្ញុំឃើញស្ថានភាពកូនបែបនេះលើកដំបូង ខ្ញុំរន្ធត់ចិត្តដូចឃើញសត្វចម្លែកក្រៅភពអីចឹង។ ខ្ញុំមិនជឿថា ខ្ញុំបានសម្រាលកូនប្រុសដូចសត្វចម្លែកឡើយ និងធ្លាប់ប្រាប់ឆ្មបឲ្យយកកូននេះចេញឲ្យឆ្ងាយព្រោះខ្ញុំខ្លាច។"
អ្នកស្រីបន្ថែមថា កូនគាត់ផ្សេងៗទៀតមានសុខភាពល្អ និងរាងកាយធម្មតាដូចក្មេងទូទៅទេ។ ចំណែកប្ដីអ្នកស្រីជឿថា ប្រហែលព្រះជាម្ចាស់មករស់នៅជាមួយគាត់ហើយ ឯមនុស្សជាច្រើនសឹងមិនជឿថា ទារកខាងលើ អាចរស់ដល់ពេលនេះឡើយ។
ក្រុមគ្រូពេទ្យឥណ្ឌា បានវិនិច្ឆ័យរោគទើបដឹងថា ក្មេងប្រុសបានទទួលរងហ្សែនដ៏កម្រម្យ៉ាង Harlequin Ichthyosis ដោយធ្វើឲ្យគេមានស្បែកក្រាស់ និងក្បាលតូចមើលទៅដូចមនុស្សអត់លលាដ៍។