ឈិន ឡុង​រត់​ចេញ​ពី​កម្មវិធី​យ៉ាង​លឿន ព្រោះ​ខ្លាច​គេសួរ​រឿង​មួយ

  • 2017-03-27 03:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រឿងរ៉ាវ​ជម្លោះ​រវាង​ Jackie Chanនិង​ស្នេហា​ចាស់​អ្នក​ស្រី Elaine Ng និង​កូន​ស្រី  Etta Ng បាន​រើ​ឡើង​សាជាថ្មី​។ កាល​ពី​ចុង​សប្ដាហ៍​នេះ Jackie បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​មួយ​ហៅ​ថា amfAR រៀបចំ​ឡើង​នៅ​​ហុងកុង។

Jackie Chan និង​ប្រពន្ធ​កូន​ឥត​ខាន់ស្លា Elaine Ng និង  Etta Ng

គ្រា​ដែល​តួ​រឿង "Kung Fu Yoga” ដើរ​ចូល​ដល់​កម្មវិធី​អ្នក​កាសែត​ជា​ច្រើន​នាំ​គ្នា​ចោមរោម​សួ​អំពី​បញ្ហា​ជាមួយ​អ្នក Elaine Ng ដែល​ជា​សង្សារ​ចាស់។ ស្រប​គ្នា​នោះ​មាន​អ្នក​ខ្លះ​សួរ​ថា ក្នុង​នាម​ជា​តារា​ល្បី​មួយ​រូប តើ​លោក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​​ជាមួយ​កូន​ស្រី​ឥត​ខាន់ស្លា  Etta Ng ពេល​នាង​ធំ​ដែរ​ឬ​ទេ?

​​​ក្រោយ​ពី​មាន​សំនួរ​ជា​ច្រើន Jackie បាន​រក្សា​ភាព​ស្ងៀមស្ងាត់​តប​វិញ​ថា៖ "អ្នក​ទាំង​អស់​គ្នា​​កំពុង​សួរ​សំនួរ​ជា​​ច្រើន តែ​ខ្ញុំ​ត្រូវ​ការ​​ចូលរួម​ក្នុង​កម្មវិធី​សិន។ បន្ទាប់​មក​ខ្ញុំ​នឹង​ត្រលប់​មក​វិញ ដើម្បី​ផ្ដល់​ចម្លើយ"។ បើ​តាម  HKChannel អោយ​ដឹង​ថា ព្រោះ​តែ​ពាក្យ​សម្ដី​នេះ អ្នក​កាសែត​ជា​ច្រើន​​សុខចិត្ត​ទន្ទឹម​រង​ចាំ​ Jackieគ្រប់គ្នា។ ចាំ​អស់​២​ម៉ោង​ស្រាប់​តែ​តារា​វ័យ​៦២​ឆ្នាំ​នេះ​បាន​លួច​ចាកចេញ​ស្ងាត់​ៗ មិន​ផ្ដល់​ដំណឹង​សូម្បី​បន្តិច៕

រូបភាព​ផ្ដល់​ដោយ​ Reuters

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ