ជេកម៉ា៖ ជួលបុគ្គលិកស្រីធ្វើការកាន់តែច្រើន ជំនួញកាន់តែជោគជ័យ
- 2017-03-27 08:23:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជេកម៉ា៖ ជួលបុគ្គលិកស្រីធ្វើការកាន់តែច្រើន ជំនួញកាន់តែជោគជ័យ
ចន្លោះមិនឃើញ
មហាសេដ្ឋីលេចធ្លោជនជាតិចិន លោក ជេក ម៉ា បានបង្ហើបឲ្យដឹងពីល្បិចសម្ងាត់ធ្វើឲ្យជំនួញកាន់តែជោគជ័យ គឺជួលបុគ្គលិកស្រីឲ្យបានច្រើន។
ឃ្លាមួយនេះបានទទួលការចាប់អារម្មណ៍ខ្លាំងពីមនុស្សជាច្រើន បន្ទាប់ពីលោកលើកឧទាហរណ៍ពីអត្រាជោគជ័យរបស់ក្រុមហ៊ុនខ្លួនមកបង្ហាញថា បុគ្គលិក ៤៧% និងសមាជិកក្រុមប្រឹក្សាកំពូល ៣២% ជាស្ត្រី។ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា ខាងលើអះអាងថា "ប្រសិនបើចង់ឲ្យក្រុមហ៊ុនរបស់អ្នកជោគជ័យ អ្នកគួរតែជួលបុគ្គលិកស្រីឲ្យបានច្រើន ព្រោះស្រីៗគិតអ្នកដទៃច្រើនជាងខ្លួនឯង។"
លោក ម៉ា បន្តថា "ហេតុផលនេះនៅពីក្រោយគំនិតវ័យឆ្លាតរបស់ស្ត្រីដែលធ្វើឲ្យពួកគេកាន់តែគិតបានវែងឆ្ងាយអំពីការងារ និងតួនាទីពួកគេ ធៀបនឹងបុរសមួយចំនួន។"
មហាសេដ្ឋីប្រាក់ពាន់លានដុល្លារដដែល ក៏បានផ្ដល់ជាដំបូន្មានទៅកាន់និយោជិកផ្សេងៗទៀតឲ្យផ្ដល់ឱកាសការងារចំពោះបុគ្គលិកថ្មី មិនចាំតែអ្នកមានបទពិសោធន៍ ចាស់ៗឡើយ បើពុំនោះទេចំណូលក្រុមហ៊ុននឹងត្រូវខាតបង់។
លោកបន្ថែមថា យុវជនសម័យអ៊ីនធឺណិត គឺចាប់ផ្ដើមផ្លាស់ប្ដូរ ហើយអ្វីពួកគេប្រឹងប្រែងបច្ចុប្បន្ននឹងឆ្លុះបញ្ចាំងពីអនាគតថា ពួកគេនឹងរស់នៅដូចម្ដេចរយៈពេល ៥០ឆ្នាំខាងមុខទៀត៕