ដំរីទាក់ជើងគល់ឈើឈោង​បេះ​ផ្លែឈើរហូតងាប់ កំពុង​ធ្វើឲ្យគ្រប់គ្នាអាណិតខ្លាំង

  • 2017-04-02 03:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​ឈ្មោល​មួយ​ក្បាល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អាណិត​អាសូរ​ខ្លាំង ក្រោយ​គេ​ដឹង​ថា​បាន​ងាប់​ដោយ​សារ​ទាក់​ជើង​ម្ខាង​​នឹង​គល់​​ឈើ ពេល​ឈោង​បេះ​ផ្លែឈើ។

ហេតុការណ៍​ខាងលើ​ បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​នា​ពេល​ថ្មី​ៗ​នេះ ដោយ​គេ​ឃើញ​ខ្លួន​ដំរី​ដេក​ស្ដូក​​លើ​ដី ឯ​ជើង​ខាង​ស្ដាំ​ជាប់​នឹង​ប្រឡោះ​គល់​ឈើ​រើ​មិន​រួច ខណៈ​វា​ព្យាយាម​ឈរ​បេះ​ផ្លែ​ខ្នុរ​ទុំ​នៅ​មែក​ខ្ពស់​​​រួច​រអិល​ជើង​​ព័ន្ធ​គាប​​តែម្ដង​ក្នុង​ព្រៃ Sholayar។

ជា​ទូទៅ​​ដំរី​ឥណ្ឌា​ចំណាយ​ពេល​ជាង​ ១៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក​អាហារ​តាម​វាល​ស្មៅ ​ប៉ុន្តែ​មួយ​ផ្នែក​ធំ​ស៊ី​សំបក ឫស ស្លឹក​ និង​កូន​ឈើ​តូច​ៗ៕

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី