ស្ទើរមិនជឿ! «ស្នេហា» ឆក់យកជីវិត​ប្រជាជនឥណ្ឌា ច្រើនជាង​អំពើភេរវកម្ម​ទៅទៀត!

  • 2017-04-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​តួ​លេខ​ដែល​បាន​រក្សា​ទុក​ដោយ​ប៉ូលិស​របស់​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​រងគ្រោះ​នៃ​រឿង​ស្នេហា គឺ​មាន​ចំនួន​ច្រើន​ជាង ជន​រងគ្រោះ​ដោយសារ​អំពើ​ភេរវកម្ម​ទៅ​ទៀត។

(រូបតំណាង)

«ស្នេហា» គឺ​ជា​មូលហេតុ​ផ្លូវការ​មួយ បង្ក​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស និង ធ្វើ​អត្តឃាត ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​ប៉ូលិស​ឥណ្ឌា។ បើ​យោង​តាម​ស្ថិតិ​ដែល​បាន​ចេញផ្សាយ នៅ​លើ​កាសែត Times of India បាន​បង្ហាញ​ដឹង​ថា នៅ​ចន្លោះ​ឆ្នាំ​២០០១ និង ២០១៥ មាន​ករណី​ឃាតកម្ម ដោយសារ​តែ​រឿង​ស្នេហា រហូត​ដល់​ទៅ ៣៨ ៥៨៥​ករណី ខណៈ​អំពើ​ភេរវកម្ម បាន​សម្លាប់​មនុស្ស​ត្រឹម​តែ ២០ ០០០​នាក់​ប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មូលហេតុ​​ផ្លូវការ នៃ​ការ​ធ្វើ​អត្តឃាត រហូត​ដល់​ទៅ ៧៩ ១៨៩ករណី បង្ក​ឡើង​ដោយសារ​តែ​រឿង​ស្នេហា៕

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម