អ្នកគ្រូផេនស៊ីមិនចង់បានកូន ដោយសារហេតុផលហួសចិត្ត​មួយ

  • 2017-04-10 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ហើយ​ដែល​គូស្នេហ៍​របស់​តារា​កំប្លែង​មិន​ចេះ​រីងស្ងួត​ Tukky Sudarat ឫ​អ្នក​គ្រូ​ផេនស៊ី​ និង​គូស្នេហ៍​បណ្ដូលចិត្ត​ បាន​ស្រលាញ់​គ្នា។

កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦​ គូស្នេហ៍​អ្នក​ទាំង​២ ក៏​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ និង​ សាង​សុភមង្គល​យ៉ាង​មាន​ក្ដី​សុខ​ ដោយ​មាន​ការ​សាទរ​ពី គ្រួសារ​ មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​ជា​ច្រើន​។ ចាប់​តាំង​ពី​ចាប់​ដៃ​គ្នា​ជា​គ្រួសារ​មក​ តារា​កំប្លែង​ថៃ​ Tukky និង​ស្វាមី​ បាន​ខិតខំ​រក​ចំណូល​តាម​ចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​។ អ្នក​គ្រូ​ផេនស៊ី​ ក្រៅ​ពី​អាជីព​ជា​អ្នក​សិល្បៈ​ នាង​ក៏​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ជាមួយ​ស្វាមី​ផង​ដែរ​។

បើ​ទោះ​បី​ជា​រៀប​ការ​អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ក៏​ដោយ​ ក៏​ប្ដី​ប្រពន្ធ​របស់​ Tukky មិន​ទាន់​មាន​គម្រោង​យក​កូន​ដែរ ដោយសារ​ចង់​ទុក​ពេល​សម្រាក​ បន្ទាប់​ពី​ប្រឹងប្រែង​ធ្វើការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ មួយ​វិញ​ទៀត​ មូល​ហេតុ​ដែល​អ្នកគ្រូ​ផេនស៊ី​មិន​ចង់​យក​កូន​ គឺ​ដោយសារ​ នាង​ខ្លាច​ ខ្លួន​មិន​មាន​សមត្ថភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​បីបាច់​ថែ​រក្សា​ក្មេង​។ ទោះ​បី​មិន​ទាន់​ គិតគូរ​រឿង​កូនចៅ​ ក៏​ពិតមែន​ ក៏​គូស្នេហ៍​ទាំង២​ តែង​មាន​ពេលវេលារីករាយ និង​មាន​ក្ដី​សុខ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​របស់​ពួកគេ​ដែរ៕

រូបពីមុន
រូបបច្ចុប្បន្ន

ប្រភព៖ Sanook   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី