បណ្ដុំនំខេកអាពាហ៍ពិពាហ៍ធំៗ មានខ្លះតម្លៃជាងកន្លះលានដុល្លារ

  • 2017-04-14 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​ខេក គឺ​ជា​នំ​ដ៏​ពេញ​និយម​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ដែរ ​ដោយ​កូន​កំលោះ​កូន​ក្រមុំ​ចង់​បាន​​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ចូល​រួម។

នំ​ខេក​តូច ឬ​ធំ គឺ​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​កូន​កំលោះ​កូន​ក្រមុំ និង​ភាព​មាន​បាន​របស់​ពួក​គេ។ សម្រាប់​អ្នក​មាន អ្នក​ជំនួញ ឬ​លំដាប់​មហាសេដ្ឋី​​តែង​តែ​ជ្រើស​រើស​យក​នំ​ខេក​ធំ​ៗ ​ច្រើន​ជាន់​ទោះ​វា​មាន​តម្លៃ​​ថ្លៃ​បន្តិច​​ក៏​ដោយ។

Le Novelle Cake ជា​ក្រុមហ៊ុន​ទទួល​កុម្ម៉ង់​ធ្វើ​នំ​ខេក​លក្ខណៈ​គ្រួសារ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ប្រាប់​ថា​ ពួកគេ​ធ្វើ​​នំ​ខេក​​ខ្ពស់​​ៗ​ ៧​ ទៅ​ ៩ជាន់ មាន​រាង​ដូច​វិហារ​នៅ​ជប៉ុន​ ប្រាសាទ​កំពូល​​ច្រើន មាន​តម្លៃ​ចាប់​ពី ៥​ពាន់​ដុល្លារ ដល់ ៥០​ម៉ឺន​ដុល្លារ។

ក្រុមហ៊ុន​ខាង​លើ​ធ្លាប់​ធ្វើ​នំ​ថ្លៃ​បំផុត​ គឺ​មាន​ដាំ​ពេជ្រ ១០០​គ្រាប់ ​ជាមួយ​តម្លៃ​ជាង ៥០​ម៉ឺន​ដុល្លារ​អាមេរិក។ ​បើ​តាម​ប្រភព​ នំ​ធំ​ៗ​ប្រភេទ​នេះ ពួក​គេ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​មួយ​ខែ​ទើប​ធ្វើ​រួច​រាល់ ដោយ​ប្រើ​រថយន្ត​ដឹក​ទំនិញ​ច្រើន​បំផុត​ ៥​គ្រឿង និង​មនុស្ស ៨នាក់ ដើម្បី​ដឹក​ជញ្ជូន​ដល់​កន្លែង​ពិធី។ សូម​ទស្សនា​បណ្ដុំ​នំ​ខេក​អាពាហ៍ពិពាហ៍​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ