អាគុប​ឆ្នាំ​​ ១៩៩៨ ជិះ​​បាន​បី​ម៉ឺន​គីឡូម៉ែត្រ​លក់​​ថ្លៃ​ជាង​ PCX ទៀត​​

  • 2017-04-18 07:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ហាង​លក់​ម៉ូតូ​មួយ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​បាន​ដាក់​លក់​ម៉ូតូ​ Honda Super Cub 70 ដែល​ជិះ​បាន​ចម្ងាយ​ ៣៣ 0០០ គ.ម ​ទៅ​ហើយ​នោះ​ក្នុង​តម្លៃ ៨៥ លាន​ដុង (ប្រហែល​ ៣ ៧០០ ដុល្លារ)។

​តាម​សម្ដី​អ្នក​លក់​ឲ្យ​ដឹង​ថា​ម៉ាស៊ីន​ម៉ូតូ​គឺ​​ជា​ម៉ាស៊ីន​​ដើម (Original) ​មិន​ធ្លាប់​ជួសជុល​ ឬ ដោះដូរ​ឡើយ​តាំង​ពី​ប្រើ​​បាន​​ប្រហែល​ ១៩ ឆ្នាំ​មក។ ចំណែក​ពណ៌​ថ្នាំ​​ម៉ូតូ, ​ចង្កៀង​បួន​ជ្រុង និង ហ្វ្រាំង​​វិញ​ក៏​នៅ​​ស្អាត​អាច​ប្រើ​បាន។ Super Cub 70 នេះ​មាន​កម្លាំង​ ៧០ សេសេ និង ​ជា​ស៊េរី​ផលិត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៨៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី