ទិដ្ឋភាពខ្លោចចិត្តប្រជាជនស៊ីរីត្រូវ​ជម្លៀសចេញទាំងឡាន​ៗពីតំបន់សង្គ្រាម

  • 2017-04-20 04:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យោធា​ស៊ីរី​រាយការណ៍​ថា​ ការ​ជម្លៀស​ប្រជាជន​ស៊ីរី​រាប់​ពាន់​​នាក់​ចេញ​ទី​តំបន់​ចំនួន ៤​ កំពុង​បន្ត​យ៉ាង​សស្រាក់សស្រាំ ​ទោះ​មាន​ការ​គំរាម​កំហែង។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ការ​ជម្លៀស​នេះ គឺ​របស់​ប្រជាជន​មក​ពី​​ភូមិ​គាំ​ទ្រ​រដ្ឋាភិបាល​ចំនួន ២ និង​ទីក្រុង​ចំនួន​ ២​ កាន់​កាប់​ដោយ​បក្ស​ប្រឆាំង​ ដែល​ធ្លាប់​ត្រូវ​រារាំង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សៅរ៍​សម្លាប់​អ្នក​ភៀសខ្លួន​ចំនួន ១២០​នាក់ ក្នុង​នោះ​មាន​កុមារ ៦០​នាក់​ ម្ដង​ហើយ​។

​​តាម​ប្រភព​ខាង​លើ​​បន្ថែម​ថា អ្នក​ភូមិ​​ក្នុង​ទីក្រុង​ al-Foua និង Kefraya ប្រមាណ​ ៣០០០ នាក់​បន្ត​ចាក​ចេញ​​តាម​រថយន្ត​ក្រុង ៤៥​ គ្រឿង​ទៅកាន់​ទីក្រុង​អាឡេប (Aleppo)​ ​ដែល​កាន់កាប់​​ដោយ​រដ្ឋាភិបាល​ស៊ីរី​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

ក្រៅ​ពី​នេះ​មាន​រថយន្ត​ក្រុង ១១​គ្រឿង​ផ្សេង​ទៀត​ដឹក​សកម្ម​ប្រយុទ្ធ​បក្ស​ប្រឆាំង​ចេញ​​ពី​ទីក្រុង Madaya និង Zabadani ​ឆ្ពោះ​ទៅ​កាន់​ខេត្ត Idlib ភាគ​ខាង​ជើង​ ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

ក្រុម​អង្កេត​ការណ៍​​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​អះអាង​ថា​ ទាហាន​ប្រដាប់​អាវុធ​មាន​ប្រមាណ ៨០០​នាក់​​មក​ពី​ទាំង​ពីរ​ភាគី​ បាន​ធ្វើ​ដំណើរ​អម​​ជាមួយ​ប្រជាជន​ពេល​ជម្លៀស​ផង​ដែរ​៕

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ការ​បំផ្ទុះគ្រាប់​បែក​​​​​ក្នុង​រថយន្ដ​ក្រុង​ដឹក​អ្នកភៀសខ្លួនកាល​ពី​ថ្ងៃ​សៅរ៍

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី