គ្រាប់បែកធំបំផុតក្នុងលោកខ្លាំងជាងគ្រាប់បែកទម្លាក់​នៅជប៉ុន ៣៥០០ដង

  • 2017-04-21 06:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​ទម្លាក់​គ្រាប់​បែក​មាន​ឈ្មោះ​ថា The Mother of all bombs ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​​បាន​សម្លាប់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចំនួន ៩៦​នាក់។

ទោះ​បី​ឈ្មោះ​របស់​វា​ថា​ជា​​មាតា​គ្រាប់​បែក​ក៏​ដោយ ​ក៏​នៅ​មាន​គ្រាប់​បែក​មួយ​ទៀត​​របស់​រុស្ស៊ី​ឈ្មោះ​ថា​បិតា​គ្រាប់បែក​ Father of all bombs មាន​​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង​ដែរ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ គ្រាប់​បែក​​​ធំ​បំផុត​ធ្លាប់​ប្រើ​ក្នុង​សង្គ្រាម​ គឺ​គ្រាប់​របស់​អាមេរិក​ទម្លាក់​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ប្រទេស​ជប៉ុន​​ក្នុង​ឆ្នាំ ១៩៤៥ ​កាល​សង្គ្រាម​លោក​លើក​ទី​ពីរ ​ប៉ុន្តែ​គ្រាប់​បែក​ធ្លាប់​បំផ្ទុះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ Tsar Bomba របស់​រុស្ស៊ី។

តើ Tsar Bomba មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ប៉ុណ្ណា?

គ្រាប់​បែក Tsar Bomba ​មាន​កម្លាំង​ផ្ទុះ​ស្មើ​នឹង​ម្សៅ​បំផ្ទុះ TNT ៥០​មេហ្កាតោន ឬ​ខ្លាំង​ជាង​គ្រាប់​ទម្លាក់​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ជាង ៣៥០០​ដង​ ឯណោះ។ ​ដុំ​ផ្សែង​មូល​បាញ់​ទៅ​លើ​​មាន​កម្ពស់ ៩,៦​គីឡូម៉ែត្រ និង​ផ្សែង​សាយ​ភាយ​បាន​​ចម្ងាយ ៥៦​គីឡូម៉ែត្រ។

Tsar Bomba ធ្លាប់​​ទម្លាក់​សាកល្បង​នៅ​ម៉ោង ១១៖៣២​នាទី​ ថ្ងៃ​ទី ៣០​តុលា ឆ្នាំ ១៩៦១ ​នៅ​លើ​វាល​ទឹកកក​អាកទិច​ សណ្ដោង​ដោយ​យន្ត​ហោះ Tu-95V ។ ពេល​ទម្លាក់​ចុះ​ក្រោម​គេ​បាន​ប្រើ​ឆត្រយោង​ទម្ងន់ ៨០០​គីឡូក្រាម​​ដើម្បី​សណ្ដោង​គ្រាប់​បែក​បន្ត​ចម្ងាយ ៤៥គីឡូ​​​ម៉ែត្រ​ទៅ​កាន់​កន្លែង​បំផ្ទុះ។ ទំហំ​ដ៏​ធំ​របស់ Tsar Bomba ​ធ្វើ​ឲ្យ​មីស៊ីល​ល្មមៗ​​មិន​អាច​សណ្ដោង​​ហោះ​ឡើង​បាន​ឡើយ៕ សូម​ទស្សនា​វីដេអូ​តេស្ដ​​ខាង​ក្រោម៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ