កុម្ម៉ង់​ទុក​ឬ​នៅ​? Huawei P10 & P10 Plus ប្រញាប់​កុម្ម៉ង់ ប្រញាប់​ប្រើ​ទាន់​ក្តៅ​ចិត្ត មិនបាច់​រង់ចាំ​យូរ

  • 2017-04-22 01:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ដែល​មាន​ចំណាត់ថ្នាក់​លេខ​១ លំដាប់​ពិភព​លោក លើ​ប្រាក់​ចំណេញ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Smartphone ប្រកាស​ឈប់​ទទួល​កក់​ទុក​មុន អធិរាជ​ស្មា​ត​ហ្វូន កាមេរ៉ា​ភ្លោះ ស៊េរី​ថ្មី Huawei P10 & P10 Plus ត្រឹម​ថ្ងៃ​ទី ២៦ មេសា ២០១៧​។

សេចក្ដី​ប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី Huawei P10 & P10 Plus មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា កក់​ទុក​មុន រហូតដល់​ទៅ​ជាង 9០% នៃ​ស្តុក ដែល​បម្រុង​ទុក​ដ៍​ច្រើន​លើស​លុប បើ​ធៀប​នឹង​ស៊េរី P មុនៗ។ ​ លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់ Huawei នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា អតិ​ថិ​ជន​Huawei អាច​ធ្វើកា​រក​ម្ម៉​ង់​ទុក​មុន សម្រាប់ ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​បំ​ផុត​ប្រចាំឆ្នាំ ២០១៧ គឺ Huawei P10 & P10 Plus ដោយ​គ្រាន់តែ កក់​ប្រាក់ ៥០ ដុល្លារ តាម​បណ្តា​ហាង​ធំៗ ដែល​មាន​ស្លាក​សញ្ញា Huawei រឺ​ហាង​ធំៗ​ជា​ដៃគូ​និង​មាន​បុគ្គលិក​ហួ​វៃ​រហូត​ដល់​ថ្ងៃ​ទី ២6 មេសា ២០១៧ ប៉ុណ្ណោះ។ ​ ​Huawei P10 និង P10 Plus គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ ដើមឆ្នាំ 2017 របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​កម្មវិធី​ពិពណ៌​ពិ​ភព​លោក​ឆ្នាំ​2017 (MWC) និង​ទទួល បាន ២៣ ពាន​រ​ង្វាន់​ថែម​ទៀត​។ ឥឡូវ​នេះ Huawei នៅ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ទទួល ក​ម្ម៉​ង់​ទុក​មុន សម្រាប់​អធិរាជ​ស្មា​ត​ហ្វូន កាមេរ៉ា​ភ្លោះ Huawei P10 តម្លៃ ៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយ​មាន​បន្ថែម​នូ​វ​កាដូ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រួមមាន Original Huawei View Cover, Original Huawei Selfie Stick, Original Huawei Power Bank 5,000mAh និង USB Connector (Type B, Type C & Wire) មួយឈុត ដែល​មាន​តម្លៃ​សរុប ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង ១០០​ដុល្លារ ។

គួរ​កត់​សំគាល់​ផង​ដែរ​ថា លក្ខណៈ​ពិសេស ដែល​នាំ​ឲ្យ Huawei P10 និង P10 Plus រឹតតែ​លេច​ធ្លោ នោះ​គឺ​មាន 4 ចំណុច (1) គុណ​ព​ភាព​កាមេរ៉ា​ភ្លោះ​រឹតតែ​ច្បាស់ រឹតតែ​លេខ​ធ្លោ​តែ​មួយ​គត់ ពោល​គឺ​ឡេន​ឡៃ​ការ 3 គ្រាប់ ភ្លោះ​ពីរ​ពីក្រោយ (20MP/12MP) និង​ឡេនឡៃ​ការ​មួយ​ខាងមុខ សែ​ល​ហ្វី (8MP) (2)​សិល្បៈ​ក្នុងកា​រចនា​រូបរាង​ពេញ​ប្រណិត​ភាព តួ​ផលិត​ដោយ​វត្ថុធាតុដើម​កាត់​ពី គ្រាប់​ពេជ្រ ងាយស្រួល​ចាប់​កាន់ រលោង ចាំង មិន​ឆ្កូត ពេញ​ប្រណិត​ភាព សោ​ភ​ណ្ឌ័​ភាព រឹតតែ ទាក់ទាញ រឹតតែ​លេច​ធ្លោ គ្រប់​ជ្រុង (3) ថា​ម​ពល​ថ្ម​ធំ​ប្រើ​បាន​យូរ និង​សាក់​ថ្ម​ឆាប់​រ​ហ័ស​បំផុត សាក កន្លះ​ម៉ោង ប្រើ​បាន​ពេញ 1 ថ្ងៃ (4)​ល្បឿន CPU ស៊េរី​ចុងក្រោយ​បំផុត លឿន​បំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែម​នូ​វ GPU Mali-G71 រួមជាមួយ​នឹង​ល្បឿន​អ៊ិន​ធើ​ណិ​ត​លឿន​លើសពី​ការ​ស្មាន ។ ​ ​Huawei P10 /Huawei P10 Plus អនុញ្ញាត​ឲ្យ​អ្នក​ប្រើ ថតរូប​បែប​សិល្បៈ​ស៊ី​វិល័យ Portrait ដោយ​បន្ថែម Artistics Effect អេ​ឡេ​ហ្គេន រឹតតែ​ច្បាស់ រូបភាព​ស​ខ្មៅ monochrome ស្រមោល​ព​ន្លឺ Bokeh រឺ​ផ្ទៃ​ព្រា​ល Depth of Field រឺ Wide Aperture ដែល​កាមេរ៉ា​បំពាក់​ជំ​នា​ញ Leica ជំនាន់​ទី ២ (P10 ឡេនឡៃ​ការ​ប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃ​ការ​ប្រភេទ Summilux H F/1.8) ។

កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ បំពាក់​កាមេរ៉ា​មុខ​សែ​ល​ហ្វី ឡេន Leica ដំបូងបង្អស់​ផ្តិត​យក រូបភាព​កាន់តែ​ដិត​ច្បាស់ គ្រប់​ចំណុច កំរិត aperture កាន់តែ​ធំ មុខងារ​ជំនួយ​ក្នុង​ការថត ជួយ​ពណ៌ និង​រូប​បែប​សិល្បៈ​ស៊ី​វិល័យ បែប​ធម្មជាតិ​ស្រស់​ពិតៗ ពណ៌​ក្លា​សិក​បែប​ឡៃ​ការ បច្ចេកវិទ្យា Hybrid Zoom ដែល​ជំនួយ​ពន្លឺ​ពីរ​ដង ក្នុង​ការ​ថតរូប​រឹតតែ​ច្បាស់​ដិត​គ្រប់​ចំណុច ថតរូប​ពេញ​យប់ រឺ​កន្លែង​ខ្សោយ ពន្លឺ (Super Low Light) រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ទ​ប់​លំនឹង (OIS)។

​Huawei P10 មាន​បី​ពណ៌​គឺ ពណ៌​មាស ពណ៌​ខ្មៅ និង ពណ៌​ទឹក​ប៊ិច & P10 Plus មាន ២ ពណ៌​គឺ ពណ៌​មាស និង​ពណ៌​ទឹក​ប៊ិច សម្រាប់​អតិ​ថ​ជន​កម្ពុជា​ធ្វើ​ការ​ជ្រើសរើស​។

អត្ថបទ៖ ប៊ុណ្ណារ៉ា