ភ្លេច​កុមារ​អាយុ ៦ឆ្នាំក្នុង​រថយន្ត ៣ម៉ោង រហូត​ថប់ដង្ហើម​គ្នា​ស្លាប់

  • 2017-04-24 08:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ជនជាតិ​​ម៉ាឡេស៊ី​អាយុ ៦ ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ថប់​ដង្ហើម បន្ទាប់​ពី​ត្រូវ​គេ​ទុក​ចោល​ក្នុង​រថយន្ត​រយៈពេល ៣​ ម៉ោង​ដោយ​អ្នក​បើកបរ​មិន​ចាប់​អារម្មណ៍។

រថយន្តតំណាង

កុមារ Duhammad Iqram Danish និង​កុមារ ៣​នាក់​ផ្សេង​ទៀត​បាន​ជិះ​រថយន្ត​ទៅ​សាលារៀន​​មតេ្តយ្យ​នៅ​ទីក្រុង Gombak ប្រទេស​ម៉ាឡេស៊ី កាល​ពី​ម៉ោង ២​ល្ងាច​ ថ្ងៃ​សុក្រ​ទី ២១​មេសា ឆ្នាំ ២០១៧។

ក្មេង​តូច​នេះ​បាន​អង្គុយ​នៅ​ជួរ​កៅអី​ខាង​ក្រោយ តែ​បាន​ដេក​លក់​ពេល​កំពុង​ជិះ​នៅ​សាលា​រៀន។ ​ពេល​ទៅ​ដល់​សាលា​ អ្នក​បើក​បរ​វ័យ ២១ឆ្នាំ ​ហាក់​មិន​ចាប់​អារម្មណ៍​ក៏​បាន​យក​ក្មេង​តែ​បី​នាក់​ចេញ​​ដោយ​ភ្លេច​​កុមារ​រងគ្រោះ រួច​បើក​ត្រលប់​មក​ផ្ទះ​វិញ។ ពេល​មក​ដល់​ផ្ទះ គាត់​បាន​ទុក​រថយន្ត​នៅ​កន្លែង​ចំណត និង​ចាក់​សោ​ទ្វារ​ចោល​ទាំង Iqram នៅ​ក្នុង​រថយន្ត​ ខណៈ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។

​អ្វី​គួរ​ឲ្យ​សោក​ស្ដាយ គឺ​នៅ​ម៉ោង ៥ល្ងាច​ គេ​ប្រទះ​ឃើញ​កុមារ​នេះ​ បាត់​បង់​ស្មារតី​នៅ​កៅអី​ជួរ​ក្រោយ រួច​គេ​​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Sungai Buloh តែ​គ្រូពេទ្យ​អះអាង​ថា​ក្មេង​នេះ​បាន​ស្លាប់​​ដោយ​សារ​កម្ដៅ​បាត់​ហើយ​។ ពេល​នេះ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ករណី​ធ្វេស​ប្រហែស​ចំពោះ​កុមារ​ផង​ដែរ​៕

កុមារ Iqram

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី