S8 ទើបបង្ហាញខ្លួន តែ Galaxy S9 ត្រៀមស្វាគមន៍ឈីប Snapdragon 845 ហើយ!
- 2017-04-26 01:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
S8 ទើបបង្ហាញខ្លួន តែ Galaxy S9 ត្រៀមស្វាគមន៍ឈីប Snapdragon 845 ហើយ!
ចន្លោះមិនឃើញ
របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុន SAMSUNG Electronics និងដៃគូផលិតបន្ទះឈីប Qualcomm បានចាប់ផ្ដើមធ្វើការជាមួយបន្ទះឈីបជំនាន់ថ្មី Snapdragon 845 សម្រាប់ Galaxy S9។ ក្រោយសង្វាក់អភិវឌ្ឍខាងលើត្រូវបានបញ្ចប់ ទាំងក្រុមហ៊ុន SAMSUNG និងក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងបង្វែរចូលចង្វាក់ផលិតកម្ម ផលិតឈីបនោះយកតែម្ដង។
សម្រាប់ឈីបទំហំ 10nm ដែលបានបំពាក់នៅលើ Galaxy S8 នាពេលបច្ចុប្បន្នគឺមានល្បឿនលឿនជាង ២៧ ភាគរយ និងអាចសន្សំថាមពលបានច្រើនជាង ៣០ ភាគរយ បើធៀបទៅនឹងឈីបជំនាន់ចាស់ទំហំ 14nm។
រោងចក្រឧស្សាហកម្មបន្ទះឈីបមួយបានថ្លែងថា សមត្ថភាពនៃគ្រឿងដំណើរការអាចវិនិច្ឆ័យទៅលើល្បឿនស្មាតហ្វូនទាំងមូល ខណៈបច្ចុប្បន្នមានការប្រើប្រាស់នូវមុខងារជាច្រើន ដូចជា Video Call, ការថតវីដេអូកម្រិតខ្ពស់, បច្ចេកវិទ្យា VR និង AR ជាដើម។ បន្ថែមពីនោះទៀត ពួកគេបន្តថា ថ្ងៃអនាគតការប្រកួតប្រជែងដើម្បីទទួលបានឈីបជំនាន់ខ្ពស់នឹងបន្តមានការកើនឡើង។
រំលឹកដែរថាកាលពីពេលថ្មីនេះ SAMSUNG ទើបតែបានប្រកាសបង្ហាញនូវឈីបជំនាន់ថ្មីមួយទៀតរបស់ខ្លួនដែលជាឈីបបច្ចេកវិទ្យាទំហំ 10nm ជំនាន់ទី ២ មានល្បឿនលឿនជាង ១០ ភាគរយ និងសន្សំថាមពលប្រសើរជាងមុន ១៥ ភាគរយ បើធៀបទៅនឹងឈីបជំនាន់ទី ១ របស់ខ្លួន។