អស់​ស្ទះ! ដួង ម៉ានិច និង នីតា វរវង្ស​ បង្អួត​រាង​គ្នា​លើ​ឆ្នេរ​ខ្សាច់

  • 2017-04-27 01:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​តារាសម្ដែង​ ដួង ម៉ានិច បាន​បណ្ដើរ​សិស្ស​ប្អូន​សិល្បៈ​ទៅ​បង្អួត​រាង​នៅ​ឆ្នេរ​អូរ​ឈើ​ទាល​ ចុង​ដំណាក់​ស្ដេច យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ដោយ​ក្នុង​នោះ​ នីតា ប្រាប់​ថា ពួក​គេ​បាន​​ទៅ​ថត​ MV ថ្មី​ជា​មួយ​គ្នា។

"នេះ​មិន​មែន​ជា​ការ​ដើរ​លេង​ទេ​បង តែ​ពួក​បាន​ទៅ​ថត​ MV ឲ្យ​ផលិត​កម្ម​ថ្មី​មួយ​នៅ​ទី​នោះ បង ម៉ានិច ជា​អ្នក​ហៅ និង​​ណែ​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​កាល​ពី​ថ្ងៃ២១ ខែ​នេះ​ ហើយ​ពួក​យើង​ក៏​ថត​រូប​លេង​ជា​មួយ​គ្នា​ទៅ"។ តួ​សម្ដែង​វ័យ​២១​ឆ្នាំ​ បញ្ជាក់​ខ្លីៗ។

នាង​បន្ត​ថា ឥឡូវ​នេះ​ពួក​គេ​តែង​តែ​ដើរ​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​ហើយ​ ដួង​ ម៉ានិច តែង​តែ​ណែ​នាំ​ការងារ​ជា​ច្រើន​​ឲ្យ​នាង​ និង​ចាប់​គូរ​គ្នា ​ថត​រឿង​ និងMV ថ្មីៗ​ជាមួយ​គ្នា ដោយ ​ម៉ានិច ដើរ​តួ​ស្លូត និង នីតា​ ដើរ​កាច​តួ​ឈ្នានីស។

តែ​មុន​នឹង​ឃើញ សមិទ្ធផល​ថ្មីៗ​របស់​អ្នក​ទាំង​២​។ តោះ​ មក​មើល​ស្ទីល​ថត​រូប​របស់​ពួក​គេ​បន្តិច​មើល​គួរ​ឲ្យ​ទាញ​យ៉ាង​ណា!!!

អត្ថបទ៖ សុខណា