បុរសពីងពាងប្រថុយជីវិតទម្លាក់ខ្លួនរើសសំរាមតាមចង្កេះភ្នំ ព្រោះអ្នកទេសចរ
- អាទិត្យ, 30 មេសា 2017 09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសពីងពាងប្រថុយជីវិតទម្លាក់ខ្លួនរើសសំរាមតាមចង្កេះភ្នំ ព្រោះអ្នកទេសចរ
ចន្លោះមិនឃើញ
លោក Guo Youshun បានប្រថុយជីវិតចុះរើសសំរាមតាមចង្កេះភ្នំ Yuntai នៃទីក្រុងJiaozuo ខេត្តហេណាន ប្រទេសចិន កំពុងទទួលការកោតសរសើរ កោតសរសើរពីមនុស្សជាច្រើនតាមអ៊ីនធឺណិត។
លោកត្រូវបានគេដាក់ងារឲ្យថាជា "បុរសពីងពាង" ព្រោះលោកត្រូវចងខ្សែនៅចង្កេះទម្លាក់ខ្លួនសសៀរតាមចំណោតថ្មដើម្បីរើសសំរាមដែលអ្នកទេសចរទៅកម្សាន្តបោះចោល។
ពេលចុះម្ដងៗលោក Guo ត្រូវសន្តិសុខ ២នាក់ផ្សេងទៀត ចាំជួយកាន់ខ្សែពួរទប់ទម្ងន់ខ្លួនរបស់លោក អំឡុងពេលប្រើដង្កៀបចាប់សំរាម ឬអំបោស។ លោកនិយាយថា ទោះជាក្រដាសតូចមួយក៏លោកត្រូវតែរើសដែរ ដើម្បីឲ្យកន្លែងមើលទេសភាពនេះស្អាតជានិច្ច៕