ទារិកាក្បាលពីរចម្លែក តែដុះចេញពីពោះមួយមិនធ្លាប់ឃើញ
- 2017-05-03 00:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទារិកាក្បាលពីរចម្លែក តែដុះចេញពីពោះមួយមិនធ្លាប់ឃើញ
ចន្លោះមិនឃើញ
ទារិកាឥណ្ឌាម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងអាណិតអាសូរក្រៃលែង ក្រោយកើតចេញមានក្បាលពីរ តែក្បាលទីពីរបានដុះចេញពីពោះទៅវិញ។
ឃើញស្ថានភាពបែបនេះក្រុមគ្រូពេទ្យឥណ្ឌា បានជួយវះកាត់ក្បាលជាប់ពោះចេញរយៈពេល ៤ម៉ោងនៅមន្ទីរពេទ្យ JK Lone Hospital ក្នុងរដ្ឋ Jaipur។
បើតាមការបញ្ជាក់របស់គ្រូពេទ្យក្បាលទីពីរនេះមានសក់ មានលលាដ៍ ដៃមួយ តែមិនមានត្រចៀក និងភ្នែកទេ។ ចំណែកស្ត្រីជាម្ដាយអាយុ ២១ឆ្នាំអះអាងថា ពេលពពោះនាងបានពិនិត្យសុខភាពមើលដែរ តែពេទ្យប្រាប់ថានាងមានកូនភ្លោះ។
អ្នកជំនាញវេជ្ជសាស្ត្រប្រាប់ថា ទារកក្បាលពីរជាប់នៅពោះមួយនេះ គឺជារឿងកម្របំផុត ឬមានម្នាក់ក្នុងមួយលានករណីប៉ុណ្ណោះ។ បន្ទាប់ពីគ្រូពេទ្យវះកាត់ក្បាលខូចទ្រង់ទ្រាយចេញដោយជោគជ័យ ទាំងម្ដាយ និងកូនមានសុខភាពធម្មតា៕