លោកយាយអាយុ ៦៣ឆ្នាំ ផ្លាស់ប្ដូរជីវិតទៅរកវិថីដ៏ត្រចះត្រចង់ តាមរយៈរឿងអស្ចារ្យមួយ
- 2017-05-04 00:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយអាយុ ៦៣ឆ្នាំ ផ្លាស់ប្ដូរជីវិតទៅរកវិថីដ៏ត្រចះត្រចង់ តាមរយៈរឿងអស្ចារ្យមួយ
ចន្លោះមិនឃើញ
លោកយាយវ័យ ៦៣ឆ្នាំម្នាក់ ដែលមានឈ្មោះថា Lyn Slater រស់នៅក្នុងទៅក្រុង New York និងជាគ្រូបង្រៀនម្នាក់ក្នុងសាកលវិទ្យាល័យ Fordham បានផ្លាស់ប្ដូរជីវិតទៅរកវិថីដ៏ត្រចះត្រចង់ តាមរយៈរឿងអស្ចារ្យមួយ។
កាលពីប៉ុន្មានឆ្នាំមុន លោកស្រី Lyn ត្រូវបានអ្នកថតរូបជាច្រើន យល់ច្រឡំថាជាតារាល្បីក្នុងវិស័យម៉ូដទាន់សម័យ ខណៈពេលដែលលោកស្រីកំពុងរង់ចាំមិត្តភ័ក្ដិនៅជិតមជ្ឈមណ្ឌលសិល្បៈ Lincoln Center ដែលទីកន្លែងដែលមានការដើរបង្ហាញម៉ូដរៀងរាល់សប្ដាហ៍។
ថ្លែងទៅកាន់ ទស្សនាវដ្ដី Grey Magazine អ្នកគ្រូរូបនេះបាននិយាយថា៖ "ខ្ញុំតែងពេញចិត្តម៉ូដ និងសំលៀកបំពាក់ទាន់សម័យ ប៉ុន្តែខ្ញុំជាគ្រូបង្រៀន ហើយការងារមួយនេះមានវិន័យរបស់វា ដូច្នេះខ្ញុំត្រូវតែបត់បែនទៅតាមនោះ សម្រាប់ម៉ោងបង្រៀនរបស់ខ្ញុំ"។
បើទោះបី អាជីពថ្មីក្នុងវិស័យម៉ូដសំលៀកបំពាក់ទទួលបានជោគជ័យយ៉ាងណាក្ដី ក៏លោកស្រីមិនបានបោះបង់ការងារជាគ្រូបង្រៀនដែរ។ ជាមួយគ្នានោះ តារាម៉ូដែលវ័យ ៦៣ឆ្នាំរូបនេះក៏បានបង្កើត Blog មួយមានឈ្មោះថា "Accidental Icon” ដែលទទួលបានការគាំទ្រខ្លាំង ព្រោះវាសំបូរទៅដោយ ស្ទាយល៍ប្លែកៗ និង ពេញនិយមជាច្រើន។
ពិសេសជាងនេះទៅទៀត លោកស្រី Lyn តែងតែត្រូវបានអញ្ជើញឲ្យបង្ហាញម៉ូដជាហូរហែ ហើយម៉ាកសំលៀកបំពាក់ល្បីៗជាច្រើនដូចជា៖ Uniqlo, Refinery29 និង Mango ក៏ធ្លាប់បានសហការជាមួយ លើគម្រោងជាច្រើនរបស់លោកស្រីផងដែរ៕