​ឱកាស​ពិសេស​​​!​ កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ និង​ ជប៉ុន​លើក​ទី​៤៤ ​បាន​មក​ដល់​ហើយ​

  • 2017-05-04 03:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នាយកដ្ឋាន​យុវជន​ ​បាន​ប្រកាស​​​​ជ្រើសរើស​បេក្ខជន​សរុប​ចំនួន​ ​២៨​រូប​តាម​រយៈ​ការ​ប្រឡង​ប្រជែង​សម្រាប់​ទៅ​​ចូល​រួម​កម្មវិធី​នាវា​យុវជន​​អាស៊ីអាគ្នេយ៍​ និង​ ​ជប៉ុន​លើក​ទី​៤៤​​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២៣​ ខែ​ តុលា​ ដល់​ ១២​ ធ្នូ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។​​ ​ក្នុង​នោះ​មាន​យុវជន​ចំនួន​​ ១៤​ រូប​ និង ​យុវតី​ចំនួន​១៤​រូប​ ​​ព្រម​ទាំង​អម​ដោយ​​​អ្នក​ដឹកនាំ​០១​រូប​ផង​ដែរ​​។​​​

​​បេក្ខជន​ដែល​ចាប់​អារម្មណ៍ សូម​ប្រញាប់​មក​ដាក់ពាក្យស្មើ​សុំ​​​​ប្រឡង​នៅ​​ឯ​នាយកដ្ឋាន​យុវជន​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ និង​ ​​កីឡា​ ​អគារ​លេខ​១៥២ មហា​វិថី​ព្រះនរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

  • ​ពាក្យ​សុំ​ប្រឡង​អាច​ទាញ​យក​បាន​តាមរយៈ​តំណ​ភ្ជាប់​ ៖ ចុចត្រង់នេះ​

​ផុត​កំណត់​ការ​ដាក់​ពាក្យ​នៅ​ ​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៧​​ វេលា​ម៉ោង​ ៥​ រសៀល​។​

​ព័ត៌មាន​លម្អិត​​ ​សូម​​អាន​​លក្ខខ័ណ្ឌ​ខាង​ក្រោម​នេះ​៖​

អត្ថបទ៖ ចន្ថា

ប្រភព៖ ក្រសួងអប់រំ យុវជន និង កីឡា