អារ៉ាប់រួម គ្រោងសណ្ដោងផ្ទាំងទឹកកក​នៅអាកទិច មកច្នៃជាទឹកផឹក

  • 2017-05-05 04:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អារ៉ាប់រួម​គ្រោង​សណ្ដោង​ផ្ទាំង​ទឹកកក​ពី​តំបន់​ប៉ូល​អាកទិច​មក​ឆ្នេរ​សមុទ្ររបស់​ខ្លួន ដើម្បី​ច្នៃ​ទៅ​ជា​​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន។

គម្រោង​​របស់​ក្រុមហ៊ុន The National Advisor Bureau Limited ​នឹង​ផ្ដល់​ប្រភព​ទឹក​ស្អាត​ថ្មី​មួយ​ទៀត​​នៅ​ក្នុង​តំបន់​ដោយ​​សណ្ដោង​​អូស​ផ្ទាំង​ទឹកកក​ពី​អាកទិច​មក​កាន់​ឆ្នេរ​សមុទ្រ Fujairah អារ៉ាប់រួម។

​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ខាង​លើ​លោក Al Shehi ​អះអាង​ថា ផ្ទាំង​ទឹកកក​ជា​មធ្យម​មាន​ទឹក​ជាង ២០​ពាន់​លាន​ហ្កាឡុង ឬ​ប្រមាណ ៧៥​ពាន់​លាន​លីត្រ​ដែល​អាច​ផ្គត់​ផ្គង់​មនុស្ស​បាន​ ១លាន​នាក់​រយៈ​ពេល ៥​ឆ្នាំ។

លោក​បន្ថែម​ថា​ ផ្ទាំង​ទឹកកក​ទាំង​នោះ​នឹង​អាច​ជួយ​បង្កើត Micro-Climates ​ក្នុង​តំបន់​រួច​នាំ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​មក​​ទៀត​ផង​។ ផ្ទាំង​ទឹកកក​នេះ​ គឺ​មិន​ងាយ​រលាយ​​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ​ដូច​ទឹកកក​ធម្មតា​ទេ វា​ត្រូវ​ការ​ពេល​វេលា​យូរ​ក្នុង​ការ​រលាយ និង​អាច​ស្ថិត​នៅ​ក្រោម​ទឹក​បាន​យូរ។

ប្រភព​ដដែល​បន្ត​ថា ​ក្រុមហ៊ុន​របស់​លោក​ព្យាករណ៍​ថា​ គេ​នឹង​ត្រូវ​ការ​ពេល​ប្រមាណ ១​ឆ្នាំ​ដើម្បី​នាំ​ផ្ទាំង​​ទឹកកក​មក​ដល់​ប្រទេស​អារ៉ាប់រួម ហើយ​គម្រោង​​នឹង​ចាប់​ផ្ដើម​នៅ​ចាប់​ផ្ដើម​ដើម​ឆ្នាំ ២០១៨​ ខាង​មុខ​​ហើយ។ លើសពីនេះ​ប្រសិន​បើ​ផ្ទាំង​ទឹកកក​នាំ​មក​​ដល់​មាត់​ឆ្នេរ​ នោះ​វា​នឹង​ទាក់​ទាញ​អ្នក​ទេសចរ​ថែម​ទៀត​ផង៕

ប្រភព៖ Gulf News   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី