ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៣​ពាន់​លាន​ដុល្លារ​

  • 2017-05-05 13:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែល​គ្រោង​នឹង​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​តាម​ការ​ឱ្យ​ពី​ ឯកឧត្ដម ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្លែង​នៅ​ក្នុង​ពិធី​ជំនួប​ទ្វេ​ភាគី​ជាមួយ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)។

ឯកឧត្ដម ស៊ុន ចាន់​ថុល ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​នោះ​នៅ​មាន​ គម្រោង​ជួសជុល​ និង​ស្ដារ​ស្ពាន​ជ្រោយ​ចង្វា​ នឹង​ចាប់​ផ្ដើម​បន្ទាប់​បោះ​ឆ្នោត​រួច​។ គម្រោង​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​ជាតិ​លេខ​៥ ​ពី​២​គន្លង​ទៅ​៤​គន្លង ចាប់​ពី​បាត់ដំបង​ ទៅ​ស៊ី​សាផុន​ ដែល​កំពុង​តែ​​ដំណើរ​ការ​ហើយ ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​​បើក​ជា​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ផ្លូវ​ល្បឿន​លឿន​ដ៏​សំខាន់​មួយ​របស់​អាស៊ាន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ដឹក​ទំនិញ​រវាង​ប្រទេស​ ​ថៃ និង​ វៀតណាម។

ក្រៅ​ពី​គម្រោង​សំខាន់ៗ ដែល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​​មក​ឱ្យ​កម្ពុជា​ហើយ​នោះ នៅ​មាន​គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​ទៀត​ ដែល​មាន​ជម្រៅ ១៤​ម៉ែត្រ​កន្លះ​ ហើយ​ក៏​​មាន​ការ​ស្នើ​សុំ ឱ្យ​មាន​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ព្រោះ​នៅ​ពេល​កប៉ាល់​ចូល​មក​កម្ពុជា​ម្ដងៗ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​។

ចំពោះ​ ការ​ចំណាយ​ដំណាក់​កាល​ដំបូង​នេះ​រហូត​ទៅ​ដល់ ៨០០​លាន​ដុល្លារ​អាមេរិក ​បូក​បន្ថែម​ការ​ចំណាយ​ទៅ​លើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត​ ​រហូត​៣​ពាន់​លាន​ដុល្លារ​ទៀត​។ ​ចំណែក​ថវិកា​ទាំង​នេះ គឺ​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ខ្លះ និង​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ប៉ុន្តែ​ថវិកា​ទាំង​នេះ​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​បន្ត​ទៀត​៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី