ពិតមិនធ្លាប់មាន Nicki Minaj ប្រកាសលេងមួយចានធំជាមួយអ្នកគាំទ្រ បើពួកគេធ្វើកិច្ចការមួយបាន
- 2017-05-09 02:36:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតមិនធ្លាប់មាន Nicki Minaj ប្រកាសលេងមួយចានធំជាមួយអ្នកគាំទ្រ បើពួកគេធ្វើកិច្ចការមួយបាន
ចន្លោះមិនឃើញ
ថ្មីៗនេះតារាចម្រៀងចង្វាក់ Hip-Hop វ័យ៣៤ឆ្នាំ កញ្ញា Nicki Minaj បានធ្វើឲ្យគេភ្ញាក់ផ្អើល ដោយសារតែផ្ដល់ប្រាក់យ៉ាងច្រើនជូនអ្នកគាំទ្រសម្រាប់ថ្លៃសិក្សា ប្រសិនជាមានភស្តុតាងថាពួកគេជាសិស្សពូកែ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យ ដោយ Nicki Minaj បានប្រកាសថាបើសិនជាអ្នករៀនពូកែនិងមានពិន្ទុល្អ ហើយមានភស្តុតាងបញ្ជាក់ជាមួយសាលានោះ នាងនឹងបង់ថ្លៃថ្នាក់សកលវិទ្យាល័យឲ្យ។ នាងបានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter ដូច្នេះថា៖ "បង្ហាញខ្ញុំថាអ្នករៀនពូកែ ព្រមទាំងអាចបញ្ជាក់ពីសាលា ខ្ញុំនឹងបង់លុយថ្លៃសាលាឲ្យ។ តើអ្នកណាខ្លះចង់ចូលរួមលេង?” នាងបានបន្តទៀតថា៖ "អត់លេងសើចទេ ចង់ឲ្យខ្ញុំចាប់ផ្ដើមវាមែនទេ?”
បន្ទាប់មក អ្នកគាំទ្ររបស់នាងរាប់សិបនាក់ បានឆ្លើយតបនឹងសំណើរបស់ Nicki ដោយបានថតនូវទិន្នន័យលទ្ធផលសិក្សារបស់ពួកគេរួចផ្ញើមកកាន់នាង។ អ្នកគាំទ្រភាគច្រើន ចង់បានតែជាង ៩០០ដុល្លារ ប៉ុន្តែមានម្នាក់ឈ្មោះ Josh បានទាមទារដល់ទៅជិត ៦៥០០ដុល្លារ។ លោកបាននិយាយថា វាគឺសម្រាប់ ថ្លៃបង់សាលា ថ្លៃឈ្នួលផ្ទះ អាហារនិងសៀវភៅ។
មានអ្នកគាំទ្រម្នាក់ទៀតបានផ្ញើមក Nicki ថា៖ "Nicki ខ្ញុំចង់បានតែ ២០០០ដុល្លារទេ ដើម្បីទិញកុំព្យូទ័រមួយមុននឹងចូលថ្នាក់សកល ដែលពេលនេះខ្ញុំគ្មានសមត្ថភាពទិញទេ ហើយខ្ញុំចូលរៀននៅខែកញ្ញានេះហើយ"។
ក្រោយពីតារាចម្រៀងចិត្តធម៌នេះបានផ្ដល់ប្រាក់ទៅអ្នកគាំទ្រជាច្រើននាក់ នាងបានបង្ហោះសារថា៖ "ចាំខ្ញុំបង់លុយដែលអ្នកត្រូវការទាំងនេះនៅថ្ងៃស្អែក ហើយមើលមើល៍តើខ្ញុំមានលុយសល់ឫអត់? ខ្ញុំនឹងធ្វើដូចនេះម្ដងទៀតក្នុង១ខែឫ២ខែក្រោយ"?៕