របៀប​ផ្លាស់​ប្ដូរ​ពី​ ​ហ្វារិនហៃ​ ​ទៅ​​អង្សាសេ​ ​នៅ​លើ​ ​iPhone​ ​និង​ iPad

  • 2017-05-09 04:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​បង្ហាញ​សីតុណ្ហភាព​ដ៏​ច្បាស់លាស់​នៅ​លើ​ ​iPhone, iPad​ ​និង​ ​iPod Touch​ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ពេញ​ចិត្ត​ជា​ខ្លាំង​ ​ប៉ុន្តែ​ជា​ទូទៅ​ការ​បង្ហាញ​សីតុណ្ហភាព​លើ​ឧបករណ៍​ទាំង​នោះ​គឺ​ជា​ខ្នាត​ ​ហ្វារិនហៃ។ ដូច​នេះ​ ​ចង់​ផ្លាស់ប្ដូរ​ពី​ហ្វារិនហៃ​ ​ទៅ​ ​អង្សាសេ​ ​តោះ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ​ ​៖

  • ចូល​ទៅ​កាន់ Settings => General => Language & Region
  • ចុច​លើ​ប៊ូតុង Temperature Unit
  • ជ្រើសរើស អង្សាសេ (Celsius)  ឬ ហ្វារិនហៃ (Fahrenheit)។

ម្យ៉ាង​ទៀត​ប្រិយមិត្ត​ក៏​អាច​ផ្លាស់​ប្ដូរ​ដោយ​ផ្ទាល់​នៅ​លើ​កម្មវិធី Weather​ ក៏​បាន​ ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​ ​៖

  • បើក​កម្មវិធី​ ​Weather
  • ចុច​លើ​មីនុយ​នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ
  • ជ្រើស​រើស​យក អង្សាសេ (Celsius)  ឬ ហ្វារិនហៃ (Fahrenheit)

វិធី​នេះ​ ប្រិយមិត្ត​អាច​​​ចូល​ទៅ​កំណត់​ឯកតា​សីតុណ្ហភាព​បាន​ដោយ​ងាយ​ដោយ​មិន​ចាំបាច់​ចូល​ទៅ​កំណត់​នៅ​ក្នុង​Settings៕

អត្ថបទ ៖ ពិចិត្រ

អត្ថបទថ្មី