អ្វី​ទៅ​ជា Tweak ហើយ​ចុះ​ការ​ប្រើប្រាស់​និង​អត្ថប្រយោជន៍​ម៉េច​ដែរ?

  • 2017-05-11 03:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់ iPhone ដែល​និយម​ Jailbreak ឧបករណ៍​របស់​ខ្លួន មួយ​ភាគ​ធំ Sabay ជឿ​ថា ធ្លាប់​លឺ​ពាក្យ​ Tweak ជា​ញឹកញយ​។​ ម្ល៉ោះ​ហើយ​ក្នុង​ថ្ងៃ​នេះ Sabay លើក​​ពី​ការ​ប្រើប្រាស់​ Tweak និង​​អត្ថប្រយោជន៍​របស់​វា​​។​

+អ្វី​ទៅ​ជា​ Tweak?

Tweak ជា​កម្មវិធី​ដែល​យើង​អាច​ធ្វើ​ការ​ដំឡើង​បាន​នៅ​ក្នុង Cydia ក្រោយ​ពេល​ដែល​អ្នក​បាន Jailbreak ឧបករណ៍​ iOS ដោយ​ជោគជ័យ​។​

+ការប្រើប្រាស់​ Tweak:

Tweak មួយ​ចំនួន​ វា​លោត​ស្រាប់​នៅ​ក្នុង Cydia តែ​ម្តង ប៉ុន្តែ​ក្នុង​ករណី​ Tweak ខ្លះ ក៏​មាន​លក់​ក្នុង​តម្លៃ​កំណត់​ណា​មួយ។ យើង​អាច​ធ្វើ​ការ​បន្ថែម Source (ប្រភព) ទៅ​ក្នុង​កម្មវិធី Cydia នោះ ដើម្បី​ទទួល​បាន Tweak ដែល​ដាក់​លក់​ឥត​គិត​ថ្លៃ​។​ ក្រោយ​ពេល​ដំឡើង​ Tweak ខ្លះ ទាមទារ​ឱ្យ​មាន​ការ​កំណត់​ក្នុង Settings នៃ iPhone ហើយ​ Tweak ខ្លះ​ទៀត គឺ​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។

+អត្ថប្រយោជន៍ Tweak:

Tweak មាន​លក្ខណៈ​ខុស​ប្លែក​ពី​កម្មវិធី​ដទៃ​ៗ​នៅ​ក្នុង App Store ព្រោះ​អ្នក​ខ្លះ​ច្រើន​ហៅ​កម្មវិធី​ Cydia ថា​ជា App Store ទី ២​​ ។​ Tweak មាន​ឈ្មោះ​ខុស​គ្នា លក្ខណៈ​សម្បត្តិ​ខុស​គ្នា ដូច​ជា Tweak ខ្លះ អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​កែ​ច្នៃ​ផ្ទាំង​ Control Center ទៅ​ជា​ដាក់​ពណ៌​ លេង​ស្ដាយ​បន្ថែម​រូប​អ្វី​ជា​ដើម ហើយ​ខ្លះ​ទៀត អាច​កែ​ប្រែ​នៅ​ត្រង់​ទីតាំង​សេវា​ស៊ីម​ឱ្យ​លោត​ទៅ​ជា​រូប​អ្វី​ដែល​យើង​ចង់​ដាក់​។​ សរុប​មក​វា​មាន​មុខងារ ​បន្ថែម កែ​ប្រែ​ កែ​ច្នៃ ផ្ទាំង​កម្មវិធី​និង​ប្រព័ន្ធ​សុវត្ថិភាព​ នៃ​ទូរស័ព្ទ​ iPhone ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​យើង​ម្នាក់ៗ​។

ជា​ចុង​ក្រោយ​ Sabay ក្រើន​រំឡឹក​ថា​ ការ​ប្រើប្រាស់ Tweak ច្រើន​ពេក​អាច​បង្ក​ឱ្យ​ទូរស័ព្ទ​មាន​ល្បឿន​យឺត​ជាង​ធម្មតា​។ មួយ​វិញ​ទៀត​ Tweak ខ្លះ​ ដែល​ដំណើរការ​មិន​ប្រក្រតី​ហើយ​អ្នក​មិន​បាន​លុប​ចោល បែរ​ជា​ដំឡើង​ថែម​ ជួន​កាល​អាច​ធ្វើ​ឱ្យ​ទូរស័ព្ទ​​ជាប់​គាំង​ត្រឹម​ Logo Apple តែ​ម្ដង​ក៏​ថា​បាន​។​​​

អត្ថបទ៖ កៅ រក្សា