បទ​ចម្រៀង​ថ្មី​របស់​ Harry Style និយាយ​ពី​​អនុស្សាវរីយ​ជាមួយ​​ Taylor Swift?

  • 2017-05-12 00:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ Harry Style សង្ស័យ​ថា​បទ​ចម្រៀង​ថ្មី​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា "Two Ghost”​ គឺ​និយាយ​ពី​ Taylor Swift។

តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​រូប​ទាំង​ពីរ​រូប​បាន​ទាក់ទង​គ្នា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ​ ប៉ុន្តែ​ចំពោះ​បទ​ចម្រៀង​មួយ​បទ​របស់ Taylor Swift នៅ​ក្នុង​អាល់ប៊ុម 1989 ដែល​មាន​ចំណង​ជើង​ថា "Style” គឺ​និយាយ​ពី​ Harry។

ចំពោះ​ពេល​នេះ​ Harry បាន​ឆ្លើយ​តប​ទៅ​វិញ​ចំពោះ​អ្វី​ដែល​ Taylor បាន​សរសើរ​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង​ "Style”។​

អ្នក​គាំទ្រ​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​នៅ​ពេល​ដែល​ Apple បាន​បង្ហោះ​នូវ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ចំពោះ​ឯកសារ​អាល់​ប៊ុម​ចម្រៀង​ថ្មី​របស់​ Harry Style ដែល​នឹង​ចេញ​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​នេះ។

តាម​រយៈ​អត្ថន័យ​បទ​ចម្រៀង​​"Lyrics” ដែល​សរសេរ​ថា​ "red lipstick” គឺ​និយាយ​ពី​ Taylor Swift ដោយ​សារ​តែ​តារា​រូប​នេះ​ចូល​ចិត្ត​លាប​ក្រែម​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រ​សង្ឃឹម​ថា​អ្វី​ដែល​គេ​គិត​នោះ​គឺ​ជា​ការ​ពិត​ ដោយ​ថែម​ទាំង​ប្រៀបធៀប​នូវ​ Lyrics ក្នុង​បទ​ចម្រៀង​ថ្មី​នេះ​របស់​ Harry នឹង​បទ​ចម្រៀង​​ "Style” របស់​​ Taylor ទៀត​ផង។

ម្យ៉ាង​ទៀត​ចំពោះ​បទ​ចម្រៀង​ថ្មី​របស់​ Harry ដែល​មាន​ចំណង​ជើង​ថា "Ever Since New York” អាច​ជា​បទ​ចម្រៀង​ដែល​ឆ្លើយ​តប​ទៅ​នឹង​បទ "Welcome to New Your” របស់​ Taylor Swift ផង​ដែរ។ អាល់ប៊ុម​ដំបូង​របស់​ Harry Style នឹង​បញ្ចេញ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ហើយ៕​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី