ជាង៤០០នាក់ខំធ្វើការបីថ្ងៃហើយឆ្លៀតមករើសសំរាមសំអាតបរិស្ថានទាំងព្រលឹមទៀត
- 2014-11-08 18:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង៤០០នាក់ខំធ្វើការបីថ្ងៃហើយឆ្លៀតមករើសសំរាមសំអាតបរិស្ថានទាំងព្រលឹមទៀត
ចន្លោះមិនឃើញ
រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក បុគ្គលិកនៃក្រុមហ៊ុន ហ៊ុនខ្មែរប៊្រូវើរី លីមីតធីត ធ្វើការរហូតដល់ម៉ោង ១២ យប់រំលងអាធ្រាត្រ ប៉ុន្តែ ព្រឹកព្រលឹមថ្ងៃទី ៨ វិច្ឆិកា នេះក្រោយចប់ព្រះរាជពិធីខាងលើ បុគ្គលិកគ្រប់ជាន់ថ្នាក់ឆ្លៀតប្រមូលផ្ដុំគ្នាមករើសសំរាមដើម្បីសំអាតទីក្រុងទៀត។ នេះជាការប្រាប់ឲ្យដឹងរបស់លោក សាន និស្សិត នាយកប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន។
អ្នកតំណាងក្រុមហ៊ុនរូបនេះបានបន្តថាម៉ោង៧ព្រឹក បុគ្គលិកគ្រប់ជាន់ថ្នាក់ប្រមាណ៤០០នាក់របស់ក្រុមខាងលើដែលមានសម្លៀកបំពាក់ពណ៌ក្រហមបានមកប្រមូលសំរាមដើម្បីសំអាតឲ្យស្របនឹងពាក្យ ថា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ»។ ការសំអាតគឺចាប់ផ្ដើមពីបរិវេណកោះពេជ្ររហូតដល់ វិមានឯករាជ្យ។ លោកបន្តថានេះជាទំនួលខុសត្រូវក្នុងចំណោមទំនួលខុសត្រូវទាំងឡាយក្នុងនាមប្រជាពលរដ្ឋដើម្បីធ្វើឲ្យបរិយាកាសស្រស់បំព្រង ស្អាតស្អំ និង ជួយដល់សុខភាពរស់នៅទៀតផង។
នេះជាការចាប់ផ្ដើមទាំងអស់គ្នា ហើយប្រជាពលរដ្ឋម្នាក់ៗគួរតែយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នលើការចោលសំរាមដើម្បីកុំឲ្យបរទេសមកលេងស្រុកខ្មែរឃើញសំរាមពេញទីក្រុង។ មួយវិញទៀត នេះជាការបណ្ដុះគំនិតឲ្យប្រជាពលរដ្ឋទូទៅកុំឲ្យចោលសំរាមពាសវាលពាលកាល។ ជាពិសេស នេះជាការអប់រំមួយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំក្រោយៗ និង ពិធីបុណ្យជាតិធំៗផ្សេងទៀត៕ ចុចអានទាក់ទងនឹង បុណ្យអុំទូក សូមចុចត្រង់នេះ...
ចុចអាន រូបភាពខ្លោចចិត្តក៏មាន សប្បាយក៏មាននៃព្រះរាជពិធីថ្ងៃនេះ