​តោះ​ ​មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ ​FAT32, exFAT និង​ ​NTFS

  • 2017-05-13 06:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​ប្រាកដ​ធ្លាប់​ធ្វើ​ការ​ ​Format Flash Drive, Hard Disk, មេម៉ូរីកាត និង​អង្គ​ផ្ទុក​ទិន្នន័យ​ផ្សេង​ ​ហើយ​បច្ចុប្បន្ន​ ​File System​ ​ដែល​យើង​កំពុង​ប្រើប្រាស់​ជា​ប្រចាំ​គឺ​មាន​ ​៣​ ​ប្រភេទ​ដូច​ជា​ ​Fat32, NTFS និងexFat​ ​ខណៈ​ពួក​វា​មាន​លក្ខណៈ​ពិសេស​ ​និង​ដំណើរ​ការ​​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​ប្រភេទ​ម៉ាស៊ីន​ ​និង​ឧបករណ៍​នីមួយៗ។

ដូច្នេះ​ហើយ​ ​Sabay​ ​នឹង​លើក​យក​ពី​ភាព​ខុស​គ្នា​រវាង​ ​FAT32, exFAT និង​ ​NTFS​ ​មក​បក​ស្រាយ​ចម្ងល់​ដល់​ប្រិយមិត្ត​ដូច​ខាង​ក្រោម​នេះ​ ​៖

NT File System (NTFS)

  • NTFS​ ​គឺ​ជា​ប្រព័ន្ធ​ ​File System​ ​ជំនាន់​ថ្មី​ ​ដែល​​មាន​វត្ត​មាន​ជា​លើក​ដំបូង​ជា​មួយ​ ​Windows XP​ ​វា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ត្រង់​ចំណុច​រក្សា​ទិន្នន័យ​ដែល​វា​អាច​ស្គាល់​ ​File​ ​បាន​ធំ​ជាង​ ​៤GB ឬ​វា​គ្មាន​កំណត់​ទំហំ​ ​File​ ​និង​អាច​បែងចែក​ ​Partition​ ​ដោយ​មិន​កំណត់​ទំហំ។ NTFS ត្រូវ​បាន​ខ្ចប់​ ​ជា​មួយ​លក្ខណៈ​ពិសេស​ទំនើប​ដែល​មិន​មាន​នៅ​លើ​FAT32 និង exFAT ។

ចំណាំ​ ៖​ ​NTFS​ ​ដំណើរ​ការ​គ្រប់​កំណែ​ទាំងអស់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​រួម​នឹង​ឧបករណ៍​ផ្សេង​ទៀត​របស់​ ​Microsoft​ ​លើក​លែង​តែ​ ​Xbox One​ ​តែ​ប៉ុណ្ណោះ​ ​ហើយ​ ​NTFS​ ​នៅ​លើ​ ​Mac​ ​និង​ ​Linux​ ​(ជំនាន់​មួយ​ចំនួន)​ ​គឺ​ប្រើ​បាន​ត្រឹម​តែ​មើល​ (read-only)។

File Allocation Table 32 (FAT32)

  • FAT32​ ​គឺ​ជា​ ​File Systems​ ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ ​File Systems​ ​ទាំង​បី​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows។ វា​ត្រូវ​បាន​គេ​នាំ​យក​មក​ប្រើ​ប្រាស់​នៅ​លើ​ ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows 95​ ​ជំនួស​ ​File Systems​ ​FAT16​ ​ដែល​ប្រើ​នៅ​លើ​ ​MS-DOS និងWindows 3។

  • ទំហំ​ឯកសារ​នៅ​លើ​ ​FAT32 មិន​អាច​លើស​ពី​ ​៤GB​ ​បាន​ឡើយ​វា​ជា​ទំហំ​អតិបរមា។ FAT32​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​មួយ​នឹង​ ​USB Flash​ ​ហើយ​ក៏​បាន​បន្ត​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ព្រោះ​វា​នៅ​មិន​ទាន់​ហួស​សម័យ​នៅ​ឡើយ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ ​FAT32​ ​ដំណើរការ​ជា​មួយ​នឹង​ឧបករណ៍​ផ្សេង​ៗ​​ជា​ច្រើន​ដូចជា​គ្រប់​ជំនាន់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows, Mac, Linux, ហ្គេម, និង​វត្ថុ​ដែល​ប្រើ​ប្រាស់​ជា​មួយ​នឹង​ ​USB។

ចំណាំ៖ ទំហំ​អតិបរមា​នៅ​លើ​ ​FAT32​ ​គឺ​មាន​ទំហំ​ ​4GB​ ​និង​ទំហំ​អតិបរមា​សម្រាប់​ ​Partition​ ​គឺ​ ​8GB។

Extended File Allocation Table (exFAT)

  • exFAT​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​ ​២០០៦​ ​និង​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​កំណែ​ចាស់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​ជា​មួយ​នឹង​ការ​ធ្វើ​ឱ្យ​ទាន់​សម័យ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows XP​ ​និង​ Windows Vista។ វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​នៅ​លើ​ ​Flash Drive​ ​មេម៉ូរីកាត​ ​ហើយ​អាច​ចម្លង​ឯកសារ​បាន​លើស​ពី​ ​៤GB​ ​ដែល​ល្អ​ជាង​ ​FAT32។

  • វា​មិន​ត្រឹម​តែ​អាច​ប្រើប្រាស់​បាន​ជាមួយ​ ​Windows​ ​នោះ​ទេ​វា​ថែម​ទាំង​អាច​ប្រើប្រាស់​ជាមួយ​Mac OS X ​និង​ ​Linux​ ​បាន​ផង​ដែរ​។ ម៉ាស៊ីន​ហ្គេម​មួយ​ចំនួន​ដូចជា​ ​Xbox One និងPS4 គឺ​អាច​ប្រើ​ប្រាស់​បាន​ជា​មួយ​នឹង​ ​exFAT​ ​ប៉ុន្តែ​ម៉ាស៊ីន​ហ្គេម PS3, Xbox 360 និង​ម៉ាស៊ីន​ហ្គេម​ស៊េរី​ចាស់​ៗ​មួយ​ចំនួន​មិន​អាច​ប្រើប្រាស់​បាន​ទេ។

File System​ ​គឺ​ជា​អ្នក​បែង​ចែក​រៀប​ចំ​កំណត់​នូវ​ឧបករណ៍​ទាំង​នោះ​ឲ្យ​ដំណើរ​ការ​នៅ​ពេល​រក្សា​ទិន្នន័យ​ ​និង​កំណត់​ប្រភេទ​ព័ត៌មាន​​ដែល​បាន​ភ្ជាប់​ជា​ឯកសារ​មាន​ដូច​ជា​ ​ឈ្មោះ​ឯកសារ​ ​និង​គុណភាព​ ​ក៏​ដូច​ជា​លក្ខណៈ​ផ្សេង​ៗ​ទៀត។ ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​ប្រើ​ ​NTFS​ ​សម្រាប់​ ​Drive​ ​របស់​ខ្លួន​ដែល​វា​ជា​លំនាំ​ដើម​មិន​អាច​ដក​ចេញ​បាន។

FAT32​ ​គឺ​ជា​ប្រព័ន្ធ​រក្សា​ទិន្នន័យ​មួយ​ដែល​មាន​វ័យ​ចំណាស់​មិន​មាន​ប្រសិទ្ធិ​ភាព​ដូចជា​ ​NTFS​ ​និង​មិន​គាំ​ទ្រ​មុខ​ងារ​ធំ​ ​ប៉ុន្តែ​វា​​បាន​ផ្ដល់​លក្ខណៈ​ពិសេស​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ទៀត។

exFAT គឺ​សម្រាប់​ជំនួស​ឲ្យ FAT32 និង​ឧបករណ៍​ជា​ច្រើន​ទៀត​និង​គាំ​ទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ បន្ទាប់​ពី​ NTFS ប៉ុន្តែ​វា​មិន​ទូលំ​ទូលាយ​ដូចជា FAT32 ៕

ប្រភព៖ HowToGeek   អត្ថបទ ៖ ពិចិត្រ

អត្ថបទពេញនិយម