ឡូយកប់! BMW 8 Series ទ្វារពីរ ម៉ូដែល ២០១៨
- 2017-05-13 07:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយកប់! BMW 8 Series ទ្វារពីរ ម៉ូដែល ២០១៨
ចន្លោះមិនឃើញ
BWM ទើបប្រកាសជាផ្លូវការវត្តមានថ្មីនៃត្រកូលរថយន្តទ្វារពីររបស់ខ្លួនម៉ូដែល 8 Series ដែលនឹងចេញលក់លើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខ។
BMW 8 Series ផលិតមកជាមួយនូវរូបរាងដ៏ទាក់ទាញតាមបទដ្ឋានជម្នះខ្យល់ (Aerodynamic) និងពិសេសជារថយន្តស្ព័របំពាក់យ៉ាន់អាលុយមីញ៉ូម អមនឹងចង្កៀងមុខក្រោយវៃឆ្លាតផលិតដោយបច្ចេកវិទ្យា LED ដែលអាចចាំងពន្លឺបានភ្លឺច្បាស់ និងមិនប៉ះពាល់ភ្នែកអ្នកបើកបរច្រាស់ទិសគ្នា។
មិនទាន់មានការបញ្ជាក់ផ្លូវការ តែ BMW 8 Series ម៉ូដែល ២០១៨ នេះត្រូវគេសន្និដ្ឋានថាមានពីរជម្រើសម៉ាស៊ីន គឺទាក់បូភ្លោះស៊ីឡាំង ៦ (twin-turbo 6 cylinder) ចំណុះ ៣,០ លីត្រ និង ទាក់បូភ្លោះស៊ីឡាំង ៨ (twin-turbo 8 cylinder) ចំណុះ ៤,០ លីត្រ។
BMW 8 series ត្រូវបានផ្អាកផលិតជាច្រើនឆ្នាំ ពោលគឺមានផលិតប្រមាណ ៣១ ០០០ គ្រឿងចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៩៕