វិធីងាយៗអាចបញ្ចុះកម្តៅក្មេងដែលកំពុងតែក្តៅខ្លួនបានយ៉ាងលឿន
- 2017-05-15 03:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗអាចបញ្ចុះកម្តៅក្មេងដែលកំពុងតែក្តៅខ្លួនបានយ៉ាងលឿន
ចន្លោះមិនឃើញ
ជាតិជាឪពុកម្តាយគេហើយ តែងតែមានអារម្មណ៍ភ័យខ្លាចតិចតួចហើយនៅពេលកូនតូចៗក្តៅខ្លួន។ ថ្វីបើរឿងនេះច្រើនតែជារឿងធម្មតាសម្រាប់ក្មេងជាពិសេសពេលឆ្លងជំងឺបង្កដោយវីរុស ក៏ដោយ តែបើសិនជាកម្តៅឡើងដល់ ៣៧,៥អង្សា វាពិតជារឿងដែលត្រូវបារម្ភហើយ។
យ៉ាងណាមិញ វាក៏មានថ្នាំបញ្ចុះកម្តៅជាច្រើនដែលអាចប្រើប្រាស់បានដែរ ប៉ុន្តែការដែលពឹងពាក់លើថ្នាំនេះច្រើនពេក អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការមិនបានល្អ និងមិនអាចកំចាត់បាក់តេរីផ្សេងដែលនឹងបង្កជំងឺបានដែរ។
សំណាងដែរ ខ្ញុំមានវិធីបញ្ចុះកម្តៅមួយចំនួនដែលអាចជួយកូនអ្នកដែលកំពុងតែក្តៅខ្លួនបានយ៉ាងលឿន៖ ទឹកត្រជាក់
ចូរយកក្រណាត់ស្អាតមួយជ្រលួកនឹងទឹកចេញពីក្បាលរ៉ូមីណេ ហើយពូតវាឲ្យស្ងួត។ បន្ទាប់មក អ្នកអាចយកវាទៅស្អំនៅក្រោមគ្លៀក ប្រអប់ដៃ ប្រអប់ជើង និងគ្រលានដើម្បីបញ្ចុះកម្តៅបានហើយ។ អ្នកក៏អាចស្អំនៅលើថ្ងាសរបស់ក្មេងបានដែរ។ កុំភ្លេចប្តូរកន្សែងនេះជារៀងរាល់ពីរបីនាទីម្តង។
ញ៉ាំទឹកឲ្យបានច្រើន
ចូរលើកទឹកចិត្តកូនញ៉ាំទឹកឲ្យបានច្រើនតាមតែអាចធ្វើបានដើម្បីបញ្ចុះកម្តៅ។ យ៉ាងណាមិញអ្នកត្រូវតែមានការអត់ធ្មត់ឲ្យខ្លាំងបន្តិចបើសិនជាគេបដិសេធន៍មិនព្រមញ៉ាំ។ ទោះបីជាគេអាចញ៉ាំបានមួយទៅពីរស្លាបព្រាកាហ្វេក៏អាចមានប្រយោជន៍ដែរ។
ស្លៀកខោអាវស្តើងៗ
ចាប់តាំងពីកូនតូចអ្នកត្រូវការកន្លែងត្រជាក់ដើម្បីបញ្ចុះកម្តៅ ដូច្នេះចូរព្យាយាមដោះសម្លៀកបំពាក់គេចេញ ជាពិសេសឲ្យគេស្លៀកសម្លៀកបំពាក់ណាដែលស្តើងៗ។
ខ្ញី
ខ្ញីក៏ជាជម្រើសដ៏ល្អមួយសម្រាប់បញ្ចុះកម្តៅបានដែរ។ ក្រៅពីនេះវាមានសារធាតុជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីជួយសម្លាប់វីរុសទៀតផង។ មធ្យោបាយនៃការប្រើខ្ញីគឺ យកចំណិតខ្ញីធ្វើជាតែឆុងឲ្យកូនញ៉ាំ។ អ្នកក៏អាចលាយទឹកឃ្មុំដើម្បីឲ្យផ្អែមបន្តិចបានដែរ៕