៤កន្លែង ជា​តំបន់​កម្សាន្ត​ល្បី​បំផុត​ប្រចាំ​ ខេត្ត​កំពង់​ធំ

  • 2017-05-16 03:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កំពង់​ធំ មាន​ទីតាំង​នៅ​ចំណុច​កណ្ដាល​ប្រទេស​កម្ពុជា ហើយ​កំពង់ធំ​ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ប្រាំ ​​ដែល​ព័ទ្ធ​ជុំ​វិញ​ទន្លេសាប ​និង​ សម្បូរ​ទៅ​ដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ​ដូចជា​ប្រាសាទ​ដែល​បន្សល់​ទុក​មុន​ សម័យ​អង្គរ។ និយាយ​អំពី​តំបន់​កម្សាន្ត​វិញ គឺ​មាន ៤ កន្លែង ​ដែល​ភ្ញៀវ​ទេសចរ​កម្រ​នឹង​រំលង​ឲ្យ​តែ​បាន​ដល់​ខេត្ត​នេះ៖

១. ប្រាសាទ​សំបូរ​ព្រៃគុហ៍​៖ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ដែល​បាន​ទៅ​ខេត្ត​កំពង់​ធំ គឺ​កម្រ​នឹង​រំលង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ប្រាសាទ​សំបូរ​ព្រៃគុហ៍។ ប្រាសាទ​នេះ គឺជា​ជា​រាជធានី​សម័យ​បុរាណ​មួយ​ដែល​មាន​ប្រាសាទ​ថ្ម​ដុត​ប្រមាណ​ជា​ពីរ​រយ​នៅ​ក្នុង​​ខេត្ត​នេះ។ ទីក្រុង​នេះ​បាន​កសាង​ឡើង​អំឡុង​រជ្ជកាល​ព្រះបាទ​ឦសាន​វរ្ម័ន​ នៅ​ពេល​ដែល​ទ្រង់​ផ្សះផ្សា​បាន​ដោយ​ជោគជ័យ​រវាង​ចេនឡា​គោក និង​បូរណភាព​ទឹក​ដី​ខ្មែរ​ដី​ទឹក ​នៃ​ចេនឡា​ទឹក។ សំបូរ​ព្រៃគុហ៍​ជា​រាជធានី​ខ្មែរ​ជា​ច្រើន​សតវត្ស។

២. រមណីយដ្ឋាន​ភ្នំ​សន្ទុក៖ ភ្នំ​សន្ទុក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រមណីយដ្ឋាន​ធម្មជាតិ​ផង និង ប្រវត្តិសាស្ត្រ​ផង ដែល​ល្បីល្បាញ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧គីឡូម៉ែត្រ ពី​ទីរួមខេត្ត ស្ថិត​នៅ​ក្នុង​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក។ នៅ​លើ​ភ្នំ​នេះ​មាន​រូប ពុទ្ធបដិមា, ប្រាសាទ​តេជោ​ក្រហម​ក, ចម្លាក់​សុដន់​ក្រមុំ និង​មេម៉ាយ អម​រណ្ដៅ​អណ្ដូង​តា​ប្រេង, ប្រាសាទ​ថ្ម​អណ្ដែត, កន្លែង​បោះ​កាក់​ផ្សង និង ហ្វូង​ស្វា​ រាប់រាយ​ក្បាល​ ជាទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ឡើង​ទៅ​លេង​ភ្នំ​មួយ​នេះ។

ចម្លាក់​សុដន់ក្រមុំ​ និង មេម៉ាយ អមរណ្ដៅ​អណ្ដូង​តាប្រេង
ប្រាសាទ​តេជោ​ក្រហម​ក
ថ្មអណ្ដែត
កន្លែង​បោះកាក់​ផ្សង​

៣. រមណីយដ្ឋាន​ព្រៃ​ប្រស់៖ ព្រៃ​ប្រស់​ជា​កន្លែង​លំហែ​កាយ​មួយ ​ដែល​មាន​ចម្ងាយ​ពី​ក្រុង​កំពង់​ធំ ​១៦​គីឡូម៉ែត្រ។ កន្លែង​នេះ ​ភាគ​ច្រើន​ភ្ញៀវ​តែងតែ​ឈប់​សម្រាក​ញ៉ាំ​អាហារ ​ហើយ​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​មាន​អ្នក​ទៅ​អង្គុយ​លេង​ច្រើន​ដែរ ត្បិត​អី​វា​មាន​ខ្យល់អាកាស​បរិសុទ្ធ ​និង​ទេសភាព​ស្អាត​ណាស់។

៤. រមណីយដ្ឋាន​បឹង​សំរឹទ្ធិ៖ បឹង​សំរឹទ្ធិ ​គឺ​ជា​រមណីយដ្ឋាន​ដែល​ទើប​តែ​បង្កើត​ឡើង​ទេ ​ប៉ុន្តែ​កំពុង​តែ​ទាក់​ចិត្ត​ភ្ញៀវ​ខ្លាំង​មែនទែន ព្រោះ​កន្លែង​នេះ​មាន​ការ​កម្សាន្ត​ច្រើន ​ហើយ​ផ្ទៃ​ដី​ដល់​ទៅ​ ៤៧​ហិកតារ​ឯ​ណោះ។ មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​កម្សាន្ត​ធម្មតា​ទេ បឹង​សំរឹទ្ធិ​ក៏​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ទៅ​ថត​ Pre-Wedding ​ផង​ដែរ។

រមណីយដ្ឋាន​បឹងសំរីទ្ធិ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា