កម្របានឃើញបំផុត! កំពូល​មេដឹកនាំ​រុស្ស៊ី វ៉្លាឌិមៀ ពូទីន លេងព្យាណូ​បានយ៉ាងពិរោះ

  • 2017-05-16 03:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ កំពូល​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន បាន​បង្ហាញ​សមត្ថភាព​លេង​ព្យាណូ​របស់​ខ្លួន ខណៈ​ពេល​កំពុង​រង់ចាំ ដើម្បី​ធ្វើ​កិច្ចប្រជុំ​កំពូល «One Belt, One Road» ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីន នៅ​ឯ Diaoyutai State Guesthouse ស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា លោក ពូទីន បាន​អង្គុយ​លេង​ព្យាណូ ចំនួន​២​បទ​យ៉ាង​ពិរោះ គឺ​បទ «Evening Song» របស់​អតីត​អ្នក​លេង​ព្យាណូ​រុស្ស៊ី​ដ៏​ល្បី​ឈ្មោះ លោក Vasily Solovyov-Sedoi និង បទ «Moscow Windows» របស់​លោក Tikhon Khrennikov៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម