ដឹង​ BMW 5 ស៊េរី​ ២០១៧ សុីសាំង​អស់​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​រយ​គីឡូមែត្រ?

  • 2017-05-20 04:02:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ Sedan បែប​ស្ព័រ BMW 5 ស៊េរី​​ថ្មី​​ឆ្នាំ ២០១៧ ពីរ​ម៉ូឌែល​​ទើប​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ទីផ្សារ​ក្នុង​ស្រុក​ម្សិលមិញ។ រថយន្ត​របស់​ក្រុមហ៊ុន BMW ​នេះ មាន​ការ​ចាប់​អារម្មណ៍​​លើ​ភាព​ប្រណិត និង​ក៏​មាន​អ្នក​ចង់​​ដឹង​ពី​កម្រិត​សុីសាំង និង​ចំណុច​ពិសេសៗ​ផ្សេង​ទៀតនៃកំពូល​​រថយន្ត​ដ៏​ទំនើប​នេះ។

BMW 5 សេរ៊ី ២០១៧

អ្នក​ស្រី លី លក្ខណា អ្នកគ្រប់គ្រងជាន់ខ្ពស់​ផ្នែកទីផ្សារ​ប្រចាំនៅ Premium auto imports បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​កម្រិត​សុីសាំង​ បើ​បើក​ក្នុង​ក្រុង​​ក្នុង​​រយៈចម្ងាយ​ ១០០ គីឡូមែត្រ​​សុី​​​ប្រមាណ​ជា ៥ ទៅ ៦ លីត្រ ចំណែក​​​​ក្រៅ​​​ក្រុង​​​អាច​​អស់តិច​​ជាង​នេះ អាស្រ័យ​លើ​អ្នក​បើក​បរ។

បំពាក់​ម៉ាសុីនថ្មី ៤ សុីឡាំង​កម្លាំង​ ២៥០ សេះ​ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គ.ម/ម៉ោង​នៅក្នុង​រយៈពេល​ត្រឹម​តែ ៦.២ វិនាទី​រថយន្ត​ពីរម៉ូឌែល​នេះ​បំពាក់​ជាមួយ​បច្ចេកវិទ្យាបឺតខ្យល់​ដោយស្វ័យប្រវត្តិ សោរ​បញ្ជា​លើ​អេក្រង់ និង​ប្រព័ន្ធ​បញ្ជា​ដោយ​កាយវិការ​ជាដើម។

ចំពោះ​ BMW 5 ស៊េរី​ពីរម៉ូឌែល​ 530i M-Sport និង Luxury នេះ​គឺ​តម្លៃ​ ១០៩៨០០ ដុល្លារ៕

តោះ! ទស្សនា​ការ​បង្ហាញ BMW 5 ស៊េរី​ ២០១៧

ចង្កូត BMW 5 ស៊េរី​ម៉ូឌែល​ Luxury
BMW 5 ស៊េរី​ម៉ូឌែល​ Luxury
ចង្កូត BMW 5 ស៊េរី​ម៉ូឌែល​ 530i M-Sport
កង់ BMW 5 ស៊េរី​ម៉ូឌែល​ 530i M-Sport
BMW 5 ស៊េរី​ម៉ូឌែល​ 530i M-Sport

អត្ថបទ៖ រក្សា