ចូលមើលបណ្ដាញរូងក្រោមដីដែលមនុស្សរាប់រយនាក់​រស់នៅ គេចពីគ្រាប់បែក​របស់ ហ៊ីត្លែ

  • 2017-05-18 08:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​សន្លឹក​ត្រូវ​គេ​បង្ហាញ​ឲ្យ​ដឹង​​ពី​បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី​ដែល​ជា​​កន្លែង​ស្នាក់​នៅ​របស់​ជន​ជាតិ​អង់គ្លេស​រាប់​រយ​នាក់ ដើម្បី​គេច​ចេញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ ណាហ្ស៊ី ហ៊ីត្លែ​ កាល​សង្គ្រាម​​លោក​លើក​ទី​២។

​បើ​តាម​ប្រភព រូង​នេះ​មាន​ប្រវែង​ ៤គីឡូម៉ែត្រ ​និង​កន្លែង​ជ្រៅ​បំផុត​មាន​ជម្រៅ ២៧ម៉ែត្រ។ សំណង់​នេះ​ជីក​ដោយ​ដៃ និង​ប្រើ​ពេល​ជាង ៩ខែ ដែល​គេ​មើល​ទៅ​ដូច​ជា​ទីក្រុង​មួយ​អីចឹង។

មនុស្ស​​ប្រមាណ​ ៣០០​គ្រួសារ បាន​រស់​នៅ​ក្នុង​រូង​ក្រោម​ដី​រាប់​ខែ​​ទាំង​មិន​ដែល​​ឃើញ​​ពន្លឺ​ព្រះ​អាទិត្យ​។ ពលរដ្ឋ​រស់​នៅ​​ទីក្រុង Kent ភាគ​ខាង​អាគ្នេយ៍​ប្រទេស​អង់គ្លេស ​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​មក​រស់​នៅ​ក្រោម​ដី​បណ្ដោះ​អាសន្ន បន្ទាប់​ពី​មាន​គ្រាប់​បែក​​ជាង ៥០០​គ្រាប់​បាន​ធ្លាក់​ចំ​ទីក្រុង​ត្រឹម​រយៈពេល ៥នាទី​ កាល​ពី​ថ្ងៃ​ទី ២៤​សីហា ឆ្នាំ ១៩៤០។

បណ្ដាញ​រូង​​នេះ​មាន​មន្ទីរពេទ្យ បង្គន់​ជា​ច្រើន ហាង​លក់​ដូរ និង​កន្លែង​​ប្រគំ​តន្ត្រី​ផង។ ចំណុច​​ខ្លះ​ក្នុង​រូង​នេះ ​មាន​មនុស្ស​រស់​​នៅ​ប្រមាណ​ ១០០០​នាក់​​​ឯណោះ​កាល​សម័យ​នោះ។ បច្ចុប្បន្ន​រូង​ខាង​លើ ​ត្រូវ​បាន​គេ​បើក​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា​តាំង​ពី​ឆ្នាំ ២០១៤ ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី