Floyd បើក​​ឃ្លាំង​បង្អួត Rolls-Royce ​របស់​ខ្លួន​៦​គ្រឿង​ តម្លៃ​ថ្លៃ​កប់​ក្ដោង

  • 2017-05-19 03:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កំពូល​អ្នក​ប្រដាល់​សកល​សម្បូរ​លុយ Floyd Mayweather ​ដែល​​​ដើរ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ជិត​វាយ​ជាមួយ​​ Conor McGregor ​ថ្មី​ៗ​នេះ​បាន​​​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​ពី​ឃ្លាំង​រថយន្ត​របស់​ខ្លួន ដែល​សុទ្ធ​តែ​ជា​រថយន្ត​ទំនើប​ៗ។

ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram,​ Mayweather ​បាន​បង្ហាញ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ៦​គ្រឿង​​ប្រភេទ​ខុស​ៗ​គ្នា​មាន​តម្លៃ​សរុប​៣​លាន​​ដុល្លារ។ Rolls-Royce ​ទាំង​៦​នោះ​​មាន​ប្រភេទ Drophead Coupe ២​គ្រឿង​, Phantom Limousine​ ១​គ្រឿង​, Phantom Limited Edition​ ១​គ្រឿង, Ghost EWB ​១​គ្រឿង និង Wraith ​១​គ្រឿង។ នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ ក្រៅ​ពី​រថយន្ត​ទាំង​នោះ Mayweather នៅ​មាន​រថយន្ត​ម៉ាក Bugatti Veyron, Lamborghini Aventador និង Ferrari  ផ្សេង​ៗ​ទៀត៕ ​

Rolls Royce Wednesday 2 Drop Heads Phantom limousine Phantom Limited Edition EWB Ghost Wraith Film Credit: @agentearle Music Artist: @jaybling @dj_jaybling

A post shared by Floyd Mayweather (@floydmayweather) on

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ