ញាក់សាច់! ទិញ XZ Premium បាន PS4 Free ដឹងនៅប្រទេសណាទេ?

  • 2017-05-19 13:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន 3 Austria របស់​ប្រទេស​អូស្រា្តលីបានបើកការកុម្ម៉ង់ទិញស្មាតហ្វូន Sony Xperia XZ Premium នៅ​ថ្ងៃ​នេះក្នុង​តម្លៃ​ប្រមាណ ៧២៥ ដុល្លារ ដោយ​មាន​​ការ​ថែមជូន​​យ៉ាង​ពិសេស។

អតិថិជន​ដែល​កុម្ម៉ង់ទិញ XZ Premium នឹង​ទទួល​បានម៉ាស៊ីន​ហ្គេម PS4 Slim ទំហំ ៥០០ GB ដោយ​ឥត​គិត​ថ្លៃ​ ដែល​ម៉ាស៊ីន​មាន​តម្លៃ​ដល់ ៣០០ ដុល្លារ​ឯណោះ។ នេះ​ជា​ការ​ថែមជូន​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​​​មាន​ច្រើន​ឡើយ នាពេលកន្លងមក។

រំលឹក​ថា XZ Premium ជា​ស្មាតហ្វូន​កំពូល​មួយ​ប្រចាំ​ឆ្នាំ​ ២០១៧ ដោយ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 835 និង មាន​កាមេរ៉ា​សមត្ថភាព​ពិសេស​អាច​ថត​វីដេអូ Slow-Motion បាន​ដល់ ៩៦០ ប្លង់​ក្នុង​មួយ​វិនាទី ដែល​គ្មាន​ស្មាតហ្វូន​ដទៃ​អាច​ធ្វើ​បាន៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង