Neymar ត្រូវ​​ជម្រុះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ ពេល​​ជួប​អាហ្សង់ទីន​ខែ​ក្រោយ

  • 2017-05-20 02:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Neymarនិង​កំពូល​កីឡាករ​ប្រេស៊ីល​សំខាន់​ជា​ច្រើន​ទៀត​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ សម្រាប់​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​និង​អូស្ត្រាលី។ នេះ​តាម​សម្ដី​លោក  Tite គ្រូ​ជម្រើស​ជាតិ​ប្រេស៊ីល​។

ហេតុ​ផល​ដែល​ដែល Neymar និង​មិត្ត​រួម​ក្រុម​សំខាន់​ផ្សេង​ទៀត​មិន​ជាប់​ជម្រើស​ជាតិ​ ព្រោះ លោក  Tite ចង់​ឲ្យ​ពួក​គេ​សម្រាក​លំហែ​កាយ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១០។ កីឡាករ​ល្អ​របស់ Barcelona បាន​ចូលរួម​លេង​​១​កម្មវិធី​រៀងរាល់​រដូវ​ក្ដៅ ចាប់​តាំង​​ពី​ពាន Copa America ឆ្នាំ​២០១១។

Marquinhos, Miranda, Marcelo និង Dani Alves  ក៏​ត្រូវ​ឲ្យ​សម្រាក​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​បម្រុង​សម្រាប់​ប្រកួត​ជាមួយ​អូស្ត្រាលី​ដែរ​ ប្រសិន​ជា​ក្រុម​ត្រូវ​ការ​ចាំ​បាច់។ ក្នុង​តំណែង​របស់​កីឡាករ​ទាំង​អស់​នេះ លោក Tite ​បាន​កោះហៅ​  Jemerson ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម Monaco និង Rodriguinho ​ឲ្យ​ចូល​​ជម្រើស​ជាតិ​ជា​លើក​ដំបូង។ Taison របស់ Shakhtar Donetsk , David Luiz និង ​Gabriel Jesus ក៏​មាន​ឈ្មោះ​ដែរ។

ប្រេស៊ីល​នឹង​ជួប​អាហ្សង់ទីន​នៅ​ថ្ងៃទី ៩ ខែ មិថុនា ក្នុង​ទីក្រុង Melbourne ហើយ​៤​ថ្ងៃ​បន្ទាប់​នឹង​ត្រូវ​លេង​ជាមួយ​ម្ចាស់​ផ្ទះ​អូស្ត្រាលី៕ ​​​​​​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ