១២​ ខែ​ចុងក្រោយ Ronaldo កាន់​ពាន​សំខាន់​ៗដល់​ទៅ​ ៦

  • 2017-05-22 03:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បំពេញ​ក្ដី​ស្រមៃ​​ឲ្យ​ក្រុម Real Madrid សាជាថ្មី​ឈ្នះ​ពាន La Liga ​កាល​ពី​យប់​មិញ ​ក្រោយ​ខកខាន​ប៉ះ​ពាន​នេះ​អស់​៤​រដូវ​កាល។ Real Madrid នៅ​សល់​ពាន​ធំ​ក្នុង​ដៃ​មួយ​ទៀត​​គឺ Champions League ត្រូវ​លេង​ទល់​នឹង Juventus នៅ​ថ្ងៃ​ទី ៣ ខែ មិថុនា​ខាង​មុន។

ប្រសិន​ជា​អាច​ជួយ Real Madrid ឈ្នះ​ពាន Champions League ម្ដង​ទៀត​មែន​ នោះ​​ Ronaldo សង្ឃឹម​កាន់​​​ពាន Ballon d'Or ច្រើន។ ក្រោយ​​ជួយ​ក្រុម​​ទទួល​បាន​ពាន​ La Liga នេះ​គឺ​ជា​ពាន​ទី​៦​ហើយ ដែល Ronaldo បាន​កាន់​នៅ​រដូវ​កាល​នេះ​។ ចុះ​ពាន​ផ្សេង​ៗ​ទៀត​មាន​អ្វី​ខ្លះ?

-FIFA Best Player កាល​ពី​ថ្ងៃ​ទី ៩ ខែ មករា ឆ្នាំ ២០១៧

-FIFA Ballon d'Or កាល​ពី​ថ្ងៃ​ទី ១៣ ខែ ធ្នូ ឆ្នាំ​ ២០១៦

-FIFA Club World Cup ថ្ងៃ​ទី​ ១៨ ខែ ធ្នូ ឆ្នាំ ២០១៦

-UEFA Euro កាល​ពី​ថ្ងៃ​ទី ១០ ខែ​ កក្កដា ឆ្នាំ ២០១៦

-UEFA Champions League កាល​ពី​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦

  • La Liga កាល​ពី​ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ ២០១៧៕

អត្ថបទ៖ ហេង សុធារិទ្ធិ