មើល​វីដេអូ​នេះ ទើប​ហួស​ចិត្ត អាជ្ញាកណ្ដាល​​ឱ្យ​បាល់​ប៉េណាល់ទី​ទៅកើត

  • 2017-05-22 03:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Eibar ​ក្នុង​លទ្ធផល ៤-២ ​នៃ​ការ​ប្រកួត​ចុងក្រោយ​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​មាន​ឱកាស​លើក​ពាន​នោះ​ទេ ព្រោះ Real Madrid ​នាំ​មុខ​៣​ពិន្ទុ​ឈរ​កំពូល​តារាង។

យ៉ាងណាមិញ ​ក្នុង​ជ័យជម្នះ​យប់មិញ​នេះ ​មាន​គេ​ផ្ដល់​មតិ​ជា​ច្រើន​ចំពោះ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល។ ដោយ​អ្នក​ខ្លះ​មើល​ឃើញ​ថា​បាល់​មិន​គួរ​ឱ្យ​ពិន័យ​១១​ម៉ែត្រ​ផង បែរ​ជា​អាជ្ញាកណ្ដាល​ឱ្យ​ទៅ​វិញ ​ដូចជា​ការ​ដួល​របស់​ Jordi Alba ​និង​ Neymar ​នោះ។ ចង់​ដឹង​ថា​យ៉ាង​ណា ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

សូម​បញ្ជាក់​ថា​ La Liga ​តែងតែ​មាន​បញ្ហា​រឿង​អាជ្ញាកណ្ដាល​នេះ​រហូត ​ពោល​គឺ​ឱ្យ​តែ​ការ​ប្រកួត​ក្រុម​ធំ​ៗ​ដូចជា Real Madrid ​និង FC Barcelona ​ជា​ដើម។ ខណៈ​ដែល​ពេល​ខ្លះ ​មាន​ការ​ប្ដឹង​តវ៉ា​គ្នា ​ក្រោយ​ចប់​ការ​ប្រកួត​ទៀត​ផង៕

អត្ថបទ៖ មុន្នីរម្យ