ចប់រដូវកាលក្រុមនៅ Premier League បានលុយប៉ុន្មានសម្រាប់ចំណាត់ថ្នាក់ខ្លួន?
- 2017-05-22 08:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់រដូវកាលក្រុមនៅ Premier League បានលុយប៉ុន្មានសម្រាប់ចំណាត់ថ្នាក់ខ្លួន?
ចន្លោះមិនឃើញ
នៅក្របខ័ណ្ឌ Premier League បានបញ្ចប់ការប្រកួតសប្ដាហ៍ចុងក្រោយកាលពីយប់មិញទាំងរំភើបនឹងរីករាយ ក្នុងនោះតោខៀវ Chelsea ជាអ្នកក្ដោបពាន។
យប់មិញក្រុមធំៗបានយកឈ្នះគូប្រកួតច្រើនៗគ្រាប់ ដូចជា Spurs លត់ Hull City ៧-១ និង Manchester City ឈ្នះ ៥-០លើក្រុម Watford ខណៈ Liverpool បញ្ចប់ក្ដីសង្ឃឹមទៅលេង Champions League ក្រោយបំបាក់ Middlesbrough។ ចុះដឹងទេថា ក្រុមនៅ Premier League នីមួយៗទទួលបានប្រាក់ប៉ុន្មានពីក្របខ័ណ្ឌ Premier League សម្រាប់ចំណាត់ថ្នាក់របស់ពួកគេ?
១.Chelsea ទទួលបាន៣៨លានផោន
២.Tottenham Hotspur ទទួលបាន៣៦,១លានផោន
៣.Manchester City ទទួលបាន៣៤,២លានផោន
៤.Liverpool ទទួលបាន៣២,៣លានផោន
៥.Arsenal ទទួលបាន៣០,៤លានផោន
៦.Manchester United ទទួលបាន២៨,៥លានផោន
៧.Everton ទទួលបាន២៦,៦លានផោន
៨.Southampton ទទួលបាន២៤,៧លានផោន
៩.Bournemouth ទទួលបាន២២,៨លានផោន
១០.West Bromwich Albion ទទួលបាន២០,៩លានផោន
១១.West Ham United ទទួលបាន១៩លានផោន
១២.Leicester City ទទួលបាន១៧,១លានផោន
១៣.Stoke City ទទួលបាន១៥,២លានផោន
១៤.Crystal Palace ទទួលបាន១៣,៣លានផោន
១៥.Swansea City ទទួលបាន១៧,១លានផោន
១៦.Burnley ទទួលបាន៩,៥លានផោន
១៧.Watford ទទួលបាន៧,៦លានផោន
១៨.Hull City ទទួលបាន៥,៧លានផោន
១៩.Middlesbrough ទទួលបាន៣,៨លានផោន
២០.Sunderland ទទួលបាន១,៩លានផោន