ទូរស័ព្ទធ្លាក់ចូល​ទឹក​ ប៉ុន្មានវិធីនេះត្រូវធ្វើភ្លាមបើមិនចង់អស់លុយធ្ងន់

  • 2017-05-23 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដែល​បាន​ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក​ធ្លាក់​ចូល​ទឹក មិន​ថា​តែ​ប្រភេទ​ iPhone និង​ស្មាតហ្វូន Android វា​សុទ្ធ​សឹង​តែ​បង្ក​អារម្មណ៍​ភ័យ​ខ្លាច​ដល់​អ្នក​រាល់​គ្នា​។ គាប់​ជួន​ពេល​នោះ អ្នក​គួរ​មាន​វិធី​ដោះស្រាយ​ឱ្យ​បាន​រហ័ស​ ជា​ជាង​ទុក​ទូរស័ព្ទ​ចោល​​ ចាំ​យក​ទៅ​ឱ្យ​ជាង​ជួសជុល​ រហូត​ដល់​ត្រូវ​​ចំណាយ​ថវិកា​ច្រើន​​ឫ​ពេល​ខ្លះ​ជាង​ធ្វើ​មិន​បាន​ទៀត​។

១.វិធី​ត្រូវ​ធ្វើ​ភ្លាមៗ​ពេល​ទូរស័ព្ទ​ចូល​ទឹក:

​​- ប្រសិន​បើ​ទូរស័ព្ទ​កំពុង​ជាប់​ដោត​សាក​ ត្រូវ​រួស​រាន់​ដោះ​ដុំ​សាក​ចេញ​ភ្លាម​ ជៀសវាង​បង្កើត​ឱ្យ​មាន​គ្រោះថ្នាក់។ ក្រោយ​មក​ត្រូវ​ផ្ដាច់​ចោល (Disconnect)​ ពី​ឧបករណ៍​ទាំង​អស់​មិន​ថា​កាស ឫ​ប្រភេទ​ឧបករណ៍​ភ្ជាប់​ឥត​ខ្សែ​តាម​រយៈ Bluetooth អ្វី​ឡើយ​។

  • ធ្វើ​ការ​សម្ងួត​តួ​ម៉ាស៊ីន​ផ្នែក​ខាង​ក្រៅ ដោយ​ជូត​ជាមួយ​កន្សែង​ (បញ្ជាក់​: ហាម​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​មក​សម្ងួត​ ឧបមា​ថា​ឧបករណ៍​សម្ងួត​​សក់​)
  • ចាប់​ទម្លាក់​បង្វិល​ទូរស័ព្ទ​ចុះ​ឡើង​ ដើម្បី​ឱ្យ​​ទឹក​ហូរ​ចេញ​មក​ពី​រន្ធ​សំខាន់​ៗ
  • ប្រសិន​បើ​ទូរស័ព្ទ​នៅ​កំពុង​បើក សូម​ធ្វើ​ការ​បិទ​ម៉ាស៊ីន​សិន
  • ប្រសិន​បើ​ទូរស័ព្ទ​មាន​ប្រើ Case (ស្រោម​ការពារ) សូម​ធ្វើ​ការ​ដោះ​វា​ចេញ ជៀសវាង​មាន​ការ​ជ្រាប​ទឹក​នៅ​ខាង​ក្នុង​​​

​ សរុប​មក​ការ​ធ្វើ​បែប​នេះ គឺ​អាច​បញ្ចៀស​បាន​ពី​ការ​ខូចខាត​បាន​មួយ​ចំណែក​ធំ​ដែរ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​សម្ងួត​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ ជំហាន​ខាង​ក្រោម​នឹង​បង្ហាញ​អ្នក​ពី​ការ​សម្ងួត​ម៉ាស៊ីន​ខាង​ក្នុង​។​

២.វិធី​សម្ងួត​ម៉ាស៊ីន​ទូរស័ព្ទ​ចូល​ទឹក​:

  • ដូច​ទម្លាប់​យើង​តែង​ធ្វើ ឱ្យ​តែ​ទូរស័ព្ទ​ចូល​ទឹក ​គឺ​​ត្រូវ​យក​វា​ទៅ​ត្រាំ​ក្នុង​ធុង​អង្ករ
  • ដូច្នេះ​សូម​ធ្វើ​ការ​ទម្លាក់​វា​ទៅ​ក្នុង​ទីតាំង​ឫ​ធុង​ដែល​ពេញ​ទៅ​ដោយ​អង្ករ​ ហើយ​ដាក់​ទូរស័ព្ទ​ឱ្យ​នៅ​រុំ​ព័ទ្ធ​ដោយ​អង្ករ​សុទ្ធ
  • ត្រង់​ចំណុច​នេះ​សូម​ប្រយ័ត្ន​បន្តិច ជៀសវាង​គ្រាប់​អង្ករ​ឫ​គ្រាប់​លោហធាតុ​ល្អិត​ៗ ធ្លាក់​ចូល​ទៅ​ក្នុង​ដោត​សាក​ឫ​រន្ធ​ដោត​កាស​អ្វី​ជា​ដើម​
  • ទុក​ចោល​រយៈ​ពេល ៣៦ ម៉ោង ឫ​ ១ ថ្ងៃ​កន្លះ

(វិធី​ផ្សេង​ទៀត​​អ្នក​ក៏​អាច​ប្រើ​ជែល​ស៊ីលីកា​ ដែល​វា​ជា​ធាតុ​ម្យ៉ាង​គេ​និយម​ដាក់​ចោល​នៅ​ក្នុង​កញ្ចប់​នំ​ ដើម្បី​ឱ្យ​អាហារ​នោះ​អាច​ទុក​ចោល​បាន​យូរ ប៉ុន្តែ​ធាតុ​នេះ​មិន​អនុញ្ញាត​ឱ្យ​យើង​បរិភោគ​បាន​ឡើយ​ ប៉ុន្តែ​វា​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក ក្នុង​ការ​យក​វា​ទៅ​រុំ​ទូរស័ព្ទ ដើម្បី​សម្ងួត​ចេញ​ពី​ការ​ជ្រាប​ទឹក)

ក្រោយ​ការ​រង់ចាំ​រយៈ​ពេល ៣៦ ម៉ោង ដោយ​បាន​អនុវត្ត​តាម​ជំហាន​ខាង​លើ​នេះ​ហើយ ទូរស័ព្ទ​អ្នក​នឹង​ស្ងួត​ទឹក​អស់​ហើយ ដោយ​ភាគ​ច្រើន​ការ​ធ្វើ​បែប​នេះ វា​នឹង​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ដោយ​ពុំ​បាច់​ទៅ​រក​ជាង​។ ករណី​បើ​បើក​ម៉ាស៊ីន​មិន​ចេញ វា​អាច​ជា​មាន​បញ្ហា​អ្វី​មួយ​ហើយ បែប​នេះ​សូម​ទៅ​រក​ជាង​ជួស​ជុល​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ប៉ុន្តែ​វា​នឹង​មិន​អស់​ថ្លៃ​ច្រើន​ឡើយ​ ព្រោះ​យើង​បាន​អនុវត្ត​វិធី​សម្ងួត​ផ្នែក​គ្រឿង​បាន​មួយ​ភាគ​ធំ​រួច​ជា​ស្រេច​ដោយ​ខ្លួន​ឯង​។​

បន្ត​ចុច​អាន៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី