មាន​រឿង​អ្វី​បាន​ជា​ជំទាវ​ទី១ ធ្វើ​បែប​នេះ​ដាក់ ដូណាល់ ត្រាំ?

  • 2017-05-23 07:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំទាវ​ទី​១​អាមេរិក លោកស្រី Melania Trump បាន​អម​ដំណើរ​ស្វាមី គឺ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ចំនួន ២ ថ្ងៃ ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ ដើម្បី​បង្កើន​កម្រិត​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​ខ្ពស់។

ផ្ទុយទៅវិញ ការ​អម​ដំណើរ​របស់​លោកស្រី Melania មើល​ទៅ​ហាក់​បី​ដូច​ជា មិន​សូវ​រលូន​ទាល់​តែ​សោះ ដោយសារ​តែ​លោកស្រី​បាន​ធ្វើ​ទង្វើ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដាក់ លោក ត្រាំ។

បើ​តាម​វីដេអូ​ឃ្លិប​មួយ​ខ្សែ ដែល​កំពុងតែ​ល្បីល្បាញ និង​មាន​ការ​ចែកចាយ​យ៉ាង​ច្រើន នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត បាន​បង្ហាញ​ឲ្យ​ឃើញ លោកស្រី Melania ហាក់​បី​ដូច​ជា​បាន​គ្រវាស​ដៃ លោក ត្រាំ ចេញ នៅ​ពេល​ដែល​ប្រធានាធិបតី​រូប​នេះ បម្រុង​ចាប់​ដៃ​លោកស្រី ខណៈ​កំពុង​ចុះ​ពី​លើ​យន្តហោះ Air Force One ក្រោយ​ពេល​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល។

គួរ​បញ្ជាក់​ផង​ដែរ​ថា វីដេអូ​រយៈ​ពេល ១២​វិនាទី​នោះ ត្រូវ​បាន​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube ដោយ​គណនី​ឈ្មោះ Matt Novak កាល​ពី ១៨ ម៉ោង មុន ដោយ​ទទួល​បាន​ការ​ចូល​មើល រហូត​ដល់​ទៅ​ជាង ៤ លាន ដង ហើយ​វីដេអូ​នោះ កំពុងតែ​ជាប់​នៅ​លើ Trending លំដាប់​លេខ ១ លើ​គេហទំព័រ YouTube ទៀត​ផង៕

ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​នោះ​ទាំង​អស់​គ្នា៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម