កំពូល​កីឡាករ​៣​នាក់ ​ចង់​ឱ្យ Buffon ​ឈ្នះ Ballon dÓr ​និង Champions League

  • 2017-05-24 00:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ប្រកួត​បាល់ទាត់​តាម​ក្របខណ្ឌ​នានា​នៅ​អឺរ៉ុប​បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ ​ខណៈ​ដែល​ពាន​រង្វាន់​ប្រចាំ​ទ្វីប UEFA Champions League ​វិញ ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ពោល​គឺ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។

ដោយ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នេះ គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម Juventus ​និង Real Madrid ​ដែល​សុទ្ធ​សឹង​តែ​ជា​ក្លឹប​ខ្លាំង ទាំង​តំបន់​ការពារ បម្រើ ​និង​ប្រយុទ្ធ​តែ​ម្ដង។ យ៉ាងណាមិញ ​ក្នុង​នោះ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​ចង់​ឃើញ Gianluigi Buffon ​អ្នក​ចាំ​ទី​ចាស់​វស្សា​របស់ Juventus ​លើក​ពាន​នេះ​ណាស់ ត្បិត​អី​លោក​មិន​ដែល​ស្គាល់​ជាតិ​នោះ​ទេ ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ ខាង​ក្រោម​នេះ​ជា​កីឡាករ​៣​នាក់ ​ចង់​ឃើញ អ្នក​ចាំ​ទី​វ័យ​៣៩​ឆ្នាំ​នេះ​ឈ្នះ​ពាន Champions League ​និង Ballon dÓr ​ឱ្យ​បាន​ម្ដង​មុន​ចូល​និវត្តន៍៖

១. Antoine Griezmann

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Atletico Madrid ​រូប​នេះ ​ចង់​ឃើញ​ Buffon ​បាន​ឈ្នះ​ពាន UEFA Champions League ​ជា​ជាង​ក្រុម Real Madrid ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។ មិន​ត្រឹម​តែ​ចង់​ឃើញ​ឈ្នះ​ពាន​រង្វាន់​ធំ​នៅ​អឺរ៉ុប​ទេ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ចង់​ឃើញ​អ្នក​ចាំ​ទី​វ័យ​៣៩​ឆ្នាំ​រូប​នេះ ​បាន​ឈ្នះ​ពាន Balln dÓr ​ផង​ដែរ។

២. Xavi

Xavi ​អតីត​កីឡាករ​របស់ Barcelona ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ឃើញ Juventus ​លើក​ពាន ​ដើម្បី​ជា​ឱកាស​មួយ​សម្រាប់ Buffon ​លើក​ពាន​នេះ​ជា​លើក​ដំបូង​របស់​ខ្លួន។ កីឡាករ​កំពុង​លេង​នៅ​ Al-Sadd SC ​រូប​នេះ ​ជឿ​ជាក់​ថា​សមត្ថភាព​របស់ Juventus ​ពិត​ជា​សក្ដិសម​ឈ្នះ​ក្រុម Real Madrid ​ហើយ។

៣. Pique

Pique ​ចង់​ឱ្យ Buffon ​ឈ្នះ​ពាន Ballon dÓr ​ជាង Lionel Messi ​និង Cristiano Ronaldo ។

អត្ថបទ៖ មុន្នីរម្យ