Ronaldo , Bale ​និង Modric ​រន្ធត់​ចិត្ត ក្រោយ​ដឹង​ថា​ពាន La Liga ​ឆ្នាំ​ក្រោយ​ទើប​លើក​បាន

  • 2017-05-24 01:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ​បាន​ឈ្នះ​ពាន La Liga ​លើក​ទី​៣៣​របស់​ខ្លួន​ហើយ ក្រោយ​ពីយក​ឈ្នះ​ក្រុម Magala ​ប៉ុន្តែ​មិន​ទាន់​បាន​ពាន​ក្នុង​ដៃ​ដើម្បី​ជា​ការ​អបអរ​នៅ​មុខ​អ្នក​គាំទ្រ​នៅ​ឡើយ​ទេ។

ចំពោះ​មូលហេតុ​វិញ គឺ​ក្លឹប​ Real Madrid ​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​បើក​រដូវ​កាល​ថ្មី​ឯ​ណោះ​ទើប​អាច​លើក​ពាន La Liga ​ដើម្បី​អបអរ​ចំពោះ​មុខ​អ្នក​គាំទ្រ​បាន។ រឿង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​នៅ​ក្នុង​ក្រុម​ដូចជា Cristiano Ronaldo , Gareth Bale ​និង Luka Modric ​មាន​ការ​ភ្ញាក់ផ្អើល រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អី​ឈ្នះ​ពាន​ពេល​នេះ តែ​ចាំ​ទាល់​បើក​រដូវ​កាល​ទើប​បាន​ឃើញ​ពាន។ ចំណុច​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​រៀប​ចំ​របស់ La Liga ​មាន​ការ​ជាប់​គាំង​បន្តិច ទើប​បណ្ដាល​ឱ្យ​មាន​ការ​យឺត​យ៉ាវ​តែ​ម្ដង។ នេះ​បើ​តាម​ក្រុម​ការងារ​របស់ Real Madrid ​បាន​បញ្ជាក់។

Real Madrid ​នឹង​មាន​ការ​ប្រកួត​សំខាន់​មួយ​ទៀត ​នៅ​ដើម​ខែ​ក្រោយ​នេះ ដោយ​ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី Juventus ​ក្នុង​ពាន​រង្វាន់ UEFA Champions League៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ