អ្នក​ចាត់​ការ​ Athletic Bilbao មាន​ភាគរយ​ខ្ពស់​ទៅ​ជំនួស​លោក​ Enrique

  • 2017-05-24 07:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ernesto Valverde បាន​ចាកចេញ​ពី​តំណែង​​អ្នក​ចាត់​ការ​ទូទៅ Athletic Bilbao បន្ទាប់​ពី​ដឹក​នាំ​នៅ​ទី​នោះ​រយៈពេល​ជាង​៤​ឆ្នាំ។

លោក​ Ernesto Valverde

ការ​ចាកចេញ​របស់​បុរស​សញ្ជាតិ​អេស្ប៉ាញ​កើត​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​​មុន​ពេល​ Barcelona ប្រកាស​ឈ្មោះ​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ដែល​ត្រូវ​ជំនួស​ Luis Enrique ដែល​​វា​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ Valverde ​អាច​ទៅ​ដឹក​នាំ​នៅ​ទីនោះ។

Valverde ធ្លាប់​ជា​អតីត​កីឡាករ​ Barcelona អំឡុង​ឆ្នាំ​១៩៨៨ ដល់​៩០​ ហើយ​សម្រាប់​​ការងារ​ជា​គ្រូ​បង្វឹក​វិញ​លោក​មាន​បទ​ពិសោធន៍​ជោកជាំ​​ដឹក​នាំ​ក្លឹប​ជា​ច្រើន​នៅ​ La Liga មាន​ដូចជា Espanyol, Villarreal, Valencia និង​ចុងក្រោយ​គឺ Bilbao នេះ​តែ​ម្ដង។

Barcelona នឹង​ប្រកាស​ឈ្មោះ​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ ថ្ងៃ​ទី​២៩​ ខែ​ឧសភា ពោល​គឺ​២ថ្ងៃ​ក្រោយ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa del Rey ជាមួយ​ Alaves ចប់​សព្វគ្រប់៕

Valverde កាលនៅជាកីឡាករ Barcelona

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី