ទោះធ្លាប់ចំអក Pique ប្រាប់កីឡាករ Real មិនបាច់សុំទោសខ្លួនទេ
- ពុធ, 24 ឧសភា 2017 10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះធ្លាប់ចំអក Pique ប្រាប់កីឡាករ Real មិនបាច់សុំទោសខ្លួនទេ
ចន្លោះមិនឃើញ
Gerard Pique ខ្សែការពាររបស់ Barcelona បានទទូចថា គេមិនចង់បានពាក្យសុំទោសពីកីឡាករ Real Madrid ទេ បន្ទាប់ក្រុមម្ចាស់ពាន La Liga មួយនេះបានច្រៀងជេរឌឺដងគេ អំឡុងពេលហែរពាន។
Madrid បានឈ្នះ La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ក្រោយយកឈ្នះ Malaga នៅសប្ដាហ៍ចុងក្រោយ។ "Pique ពិតជាឆ្គួត សូមស្វាគមន៍ច្បាស់ពាន" ជាពាក្យច្រៀងដោយក្រុមអ្នកគាំទ្រ Madrid និងខ្សែបម្រើ Isco ពេលកំពុងហែពាន។
យ៉ាងណាក្ដី Pique បាននិយាយថា គេយល់ពីហេតុផលសម្រាប់ពាក្យប្រមាថទាំងនេះ។ "ខ្ញុំគ្មានការឈឺចាប់អ្វីនោះទេ។ មិនចាប់បាច់នរណាម្នាក់នៅ Madrid ត្រូវសុំទោសខ្ញុំទេ។ ខ្ញុំបានប្រាប់រឿងនេះទៅ Dani Carvajal រួចហើយ"។ សម្ដី Pique៕