រៀន​បាន​មួយ​ឆ្នាំ លែង​ចង់​បន្ត​ការ​សិក្សា ​ស្តាប់​​ចប់​ឡើងក្តុកក្តួលអារម្មណ៍​

  • 2017-05-25 07:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រស្មី ដែល​ជា​និស្សិត​ស្រី​ម្នាក់​ក្នុង​ចំណោម​សិស្ស​ស្រី ៥ នាក់​​នៃ​​សិស្សសរុប ៤៥ នាក់​ទៀត​ក្នុង​ថ្នាក់​ដែល​ជ្រើសរើស​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​ហៅ​តាម​ការ​និយម​ថា ជំនាញ​ព័ត៌មានវិទ្យា(IT) នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

រូប​តំណាង

ថ្ងៃមួយ​​នៅ​​ពេល​សាស្ត្រាចារ្យ​អវត្តមាន​មិន​បាន​មក​បង្រៀន​ពេល​នោះ​មិត្តភក្តិ​ខ្ញុំ​ក៏​បបួល​ខ្ញុំ​ទៅ​ហូប​អី​ខាង​ក្រៅ ពេលនោះ​ខ្ញុំ​ក៏​ទៅ​ជាមួយ​ពួកគេ​ហើយ​ក្រុម​របស់​ខ្ញុំ​គឺ​មាន​ស្រី​ម្នាក់ ​ពេល​ទៅ​ដល់​កន្លែង​ហូប​អី​ខ្ញុំ​ឃើញ​គេ​មិន​សូវ​សប្បាយ​ចិត្ត​ហើយ​ណាមួយ​ការសិក្សា​របស់​គេ​ក៏​មិន​សូវ​ល្អ​ គឹម​ថេង​ក៏​បាន​សាកសួរ​ថា តើ​រស្មី​កើត​អី​និង ឃើញ​ប៉ុន្មាន​ថ្ងៃនេះ​ដូចជា​មិន​សូវ​សប្បាយ​ចិត្ត?

រស្មី​តប​ថា "ខ្ញុំ​រើស​មុខ​ជំនាញ​នេះ ​មិន​សម​សម្រាប់ខ្ញុំ​នោះ​​ទេ"។ គឹម​ថេង​​​ក៏​សួរ​បន្ត ចុះ​ហេតុ​អី​ក៏​មិន​រើស​រៀន​មុខវិជ្ជា​ដែរ​ខ្លួន​ចូល​ចិត្ត​ទៅ? រស្មី​តប​ថា៖ ពេល​បញ្ចប់​ថ្នាក់​ទី១២ ដំបូង ចង់​រៀន​ជំនាញ​គណនេយ្យ ប៉ុន្តែ​ត្រូវ​បាន​​ម៉ែ​ឃាត់ ​ម្យ៉ាង​គាត់​មើល​ឃើញ​កូន​ស្រី​អ្នក​ជិត គេ​រៀន​ជំនាញ IT ហ្នឹង​បាន​ការងារ​ធ្វើ​ល្អៗ ហើយ​បាន​ប្រាក់​ខែ​គួរ​សម​ដែរ។ រស្មី​ក៏​ស្តាប់​តាម​ម្ដាយ​ទាំង​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ។

នាង​បាន​បន្ថែម​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា គ្រាន់​តែ​ថ្ងៃ​បើក​បវេសនកាល​ចូល​រៀន​ថ្ងៃ​ដំបូង ទើប​នាង​ដឹង​ថា ជំនាញ​នេះ​ស្ទើរតែ ៨០ ភាគរយ​ត្រូវការ​ប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​រៀន​និង​អនុវត្ត​ការ​សរសេកូដ ទាំង​ដែល​នាង​មិន​ធ្លាប់​បាន​ស្គាល់​និង​ប៉ះ​កុំព្យូទ័រ​ពី​មុន​មក​នោះ​ទេ។ រស្មី​ក៏​បាន​និយាយ​យ៉ាង​ខ្លី​ថា នាង​មិន​អាច​រៀន​បាន​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នេះ​បាន​ទេ ប្រហែល​ជា​ឆ្នាំ​ក្រោយ ​ដូរ​ទៅ​រៀន​ជំនាញ​ដែល​នាង​ស្រលាញ់​វិញ​ហើយ។ ពេល​នោះ​ទាំង​គឹម​ថេង និង​មិត្តភក្តិ​ក៏​ធ្លាក់​ទឹក​មុខ​ទាំង​អស់​គ្នា ​ហើយ​ក៏​មិន​សួរ​នាំ​អ្វី​ទៀត​ដែរ គ្រាន់​តែ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លី​ថា "ត្រូវ​ធ្វើ​អ្វី​ដែរ​យើង​ចង់​ធ្វើ" ។

ពិត​ណាស់ និស្សិត​ស្រី​ភាគ​ច្រើន​មិន​សូវ​ចូលចិត្ត​ចាប់​យក​ជំនាញ​នេះ ព្រោះ​អាច​ថា​ជា​មុខវិជ្ជា​ដ៏​ស្មុគ​ ស្មាញ​​​និង​ត្រូវ​ការ​ស្រាវ​ជ្រាវ​ច្រើន​ រួម​ទាំង​ចំណូល​ចិត្ត​ពី​កំណើត​ផង​ដែរ​ ម្យ៉ាង​ជំនាញ​នេះ​ផ្តោត​សំខាន់​លើ​ការ​គិត​បែប​​តក្តវិទ្យា(Logic) បើ​

អត្ថបទ៖គីមថេង និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ