Sanchez មូរ​ជើង​ខោ​ហាត់​ដាច់​ជើង​ចោល​ពេល​ ត្រៀម​ស៊ី Chelsea នៅ​ FA Cup

  • 2017-05-25 06:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez  ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​ ដើម្បី​ត្រៀម​ជំនួប​រវាង Arsenal និង Chelsea ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FA Cup នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

Arsenal បាន​ធ្លាក់​ចេញ​ពី​តំណែង​លេង​នៅ Champions League នៅ​សប្ដាហ៍​ចុងក្រោយ​ក្នុង​លីគ ក្រោយ​មិន​អាច​ដណ្ដើម​លេខ​៤​ជាមួយ Liverpool ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​ជួបជុំ​ក្រុម​កីឡាករ​ដើម្បី​ត្រៀម​ពាន FA Cup ដែល​ត្រូវ​លេង​ក្នុង​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ទី ២៧ ខែ ឧសភា​នេះ។

អំឡុង​ពេល​ហ្វឹកហាត់ Sanchez បង្ហាញ​កាយវិការ​ប្រឹងប្រែង​ខ្លាំង មូរ​ជើង​ខោ ពាក់​អាវ​វាល​​​រត់​ប្រកួត​សម​ជាមួយ​មិត្ត​រួម​ក្រុម​​យ៉ាង​ស្វាហាប់។ មូល​ហេតុ​ដែរ​កីឡាករ​សញ្ជាតិ​ឈីលី​ប្រឹងប្រែង​បែប​នេះ ដោយ​សារ​ជា​កម្លាំង​ដ៏​សំខាន់​​របស់​ក្រុម​លោក Arsene Wenger។

រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​ Arsenal ពេល​នេះ​គឺ Alexis Sanchez មិន​ទាន់​យល់​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​នេះ​ឡើង​ទេ ខណៈ​ក្រុម​ធំ​ៗ​ជា​ច្រើន​សុទ្ធ​ចង់​បាន​គេ។ ប្រសិន​ជា Sanchez ចាកចេញ​ពិត​មែន នោះ​ការ​ប្រកួត​ទល់​នឹង Chelsea នៅ​សប្ដាហ៍​នេះ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៅ Arsenal ​របស់​គេ​ហើយ៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម