មកដឹងតម្លៃឡានទំនើបៗ ១៩គ្រឿងដែល Ronaldo ធ្លាប់ជិះ
- 2017-05-25 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃឡានទំនើបៗ ១៩គ្រឿងដែល Ronaldo ធ្លាប់ជិះ
ចន្លោះមិនឃើញ
នរណាមិនដឹងថា Cristiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ម្នាក់ក្នុងពិភពលោក ហើយគេក៏ជាមនុស្សម្នាក់ចូលចិត្តលេងរថយន្តដែរ។ ជាទូទៅម្ចាស់អាវលេខ៧រូបនេះ តែបង្ហាញរថយន្តថ្មីៗឲ្យអ្នកគាំទ្របានឃើញ ដោយមិនមានការលាក់លៀមអ្វីនោះទេ។ ចាប់តាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន Ronaldo ប្ដូរឡានអស់១៩គ្រឿងហើយ។ តោះ! ឥលូវមកស្គាល់តម្លៃឡានទាំងនោះទាំងអស់គ្នា៖
១.Bugatti Veyron តម្លៃ១,៧លានដុល្លារ
២.Lamborghini Aventador LP 700-4 ទិញឆ្នាំ២០១២ តម្លៃ៣១៨ ០០០ដុល្លារ
៣.BMW M6 ទិញឆ្នាំ២០០៦ តម្លៃ១០២ ០០០ដុល្លារ
៤.Bentley Continental GTC ទិញឆ្នាំ២០០៧ តម្លៃ១៩៥ ០០០ដុល្លារ
៥.Mercedes-Benz C-Class Sports Coupe ទិញឆ្នាំ២០០៧ តម្លៃ៥៥ ០០០ដុល្លារ
៦.Porsche Cayenne ទិញឆ្នាំ២០០៧ តម្លៃ៧០ ០០០ដុល្លារ
៧.Ferrari 599 GTB Fiorano ទិញឆ្នាំ២០០៨ តម្លៃ៣១០ ០០០ដុល្លារ
៨.Audi Q7 ទិញឆ្នាំ២០០៨ តម្លៃ៥០ ០០០ដុល្លារ
៩.Ferrari F430 ទិញឆ្នាំ២០០៨ តម្លៃ៣០០ ០០០ដុល្លារ
១០.Porsche 911 Carrera 2 S Cabriolet ទិញឆ្នាំ២០០៩ តម្លៃ១០១ ០០០ដុល្លារ
១១.Bentley GT Speed ទិញឆ្នាំ២០០៩ តម្លៃ២២០ ០០០ដុល្លារ
១២.Audi R8 ទិញឆ្នាំ២០០៩ តម្លៃ១៥០ ០០០ដុល្លារ
១៣.Audi RS6 ទិញឆ្នាំ២០០៩ តម្លៃ៨០ ០០០ដុល្លារ
១៤.Maserati GranCabrio ទិញឆ្នាំ២០១១ តម្លៃ១៤០ ០០០ដុល្លារ
១៥.Ferrari 599 GTO ទិញឆ្នាំ២០១១ តម្លៃ៣៨៥ ០០០ដុល្លារ
១៦.Porsche Cayenne Turbo តម្លៃ៩៦ ០០០ដុល្លារ
១៧.Mercedes-Benz C220 CDI តម្លៃ៤០ ០០០ដុល្លារ
១៨.Phantom Rolls-Royce តម្លៃ២០០ ០០០ដុល្លារ
១៩.Aston Martin DB9 តម្លៃ២០០ ០០០ដុល្លារ
សរុបតម្លៃរថយន្តទាំងនេះបញ្ចូលគ្នាមានតម្លៃដល់៤,៩លានដុល្លារ៕