ឆ្ងល់​អត់​បើ​ Chelsea ឈ្នះ​ពាន FA Cup តើ​ពួក​គេ​ប៉ះ​ក្រុម​ណា​នៅ Community Shield?

  • 2017-05-26 00:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទម្លាប់​ពាន Community Shield ឬ​ពាន​មុន​បើក​រដូវ​កាល​គឺ​ជា​ការ​ជួប​គ្នា​រវាង​ជើង​ឯក​ Premier League និង​ជើង​ឯក​ FA Cup។

សម្រាប់​ពាន​ Premier League គេ​បាន​រក​ឃើញ​ជើង​ឯក​ហើយ​គឺ​ក្លឹប​តោ​ខៀវ​ Chelsea ហើយ​ Chelsea ដដែល​នៅ​មាន​ឱកាស​ប៉ះ​ Arsenal ដើម្បី​ដណ្ដើម​ពាន​ FA Cup មួយ​ទៀត​មុន​បិទ​រដូវ​កាល​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។

ក្នុង​ករណី​បើ​ Arsenal ឈ្នះ​ Chelsea លើក​ពាន​ FA Cup មាន​ន័យ​ថា​ពួក​គេ​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​ពាន Community Shield មុន​បើក​រដូវ​កាល​ក្រោយ​តែ​បើ​ Chelsea ឈ្នះ​វិញ​គឺ​ក្រុម​លេខ​២​នៅ​ Premier League គឺ​ Tottenham Hotspur នឹង​ប៉ះ​ជាមួយ Chelsea៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ វីរ័ត្ន